ជាពិសេស ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម ដំណើរការជើងហោះហើរចំនួនបួនក្នុងមួយសប្តាហ៍រវាងទីក្រុងហាណូយ-ទីក្រុង New Delhi (ប្រទេសឥណ្ឌា) និងជើងហោះហើរចំនួនបីក្នុងមួយសប្តាហ៍រវាងទីក្រុងហូជីមិញ - ទីក្រុង New Delhi ចាប់ពីថ្ងៃទី ២៦ ខែមីនា។

leftcenterrightdel
ក្រុមហ៊ុន Vietnam Airlines បង្កើនចំនួនជើងហោះហើររវាងវៀតណាម និងឥណ្ឌា (រូបថត៖ vietnamplus.vn)

តាមផែនការនេះ ចំនួនជើងហោះហើររវាងវៀតណាម និងឥណ្ឌានឹងកើនឡើង ៣០% បើធៀបនឹងកាលវិភាគបច្ចុប្បន្ន ដើម្បីបំពេញតម្រូវការធ្វើដំណើររបស់អ្នកដំណើរ ក៏ដូចជាការដឹកជញ្ជូនទំនិញដែលកំពុងកើនឡើងរវាងប្រទេសទាំងពីរ។ នាពេលខាងមុខ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមនឹងបើកផ្លូវហោះហើរថ្មីទៅកាន់ទីក្រុង Mumbai ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និងសង្គមដ៏ធំបំផុតមួយរបស់ប្រទេសឥណ្ឌា៕

បកប្រែដោយ Thuy Anh