ទីក្រុង Can Tho តភ្ជាប់ពាណិជ្ជកម្មជាមួយសហគ្រាសហ្វីលីពីន
កាលពីថ្ងៃទី ១១ មីនា នៅទីក្រុង Can Tho គណៈកម្មាធិការប្រជាជនទីក្រុង Can Tho រួមជាមួយមន្ទីរ ស្ថាប័ន និងសហគ្រាសមួយចំនួនក្នុងខេត្តបានជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុន Vista Land (ហ្វីលីពីន)។
នៅក្នុងព្រឹត្តិការណ៍នេះ ភាគីទាំងពីរបានបង្ហាញសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងសម្ព័ន្ធក្រុម Vista Land និងទីក្រុង Can Tho នាពេលអនាគត។
    |
 |
ផ្នែកមួយនៃខ័ណ្ឌ Ninh Kieu ទីក្រុង Can Tho (រូបថត៖ vnanet.vn) |
លោក Duong Tan Hien អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានឲ្យដឹងថា Can Tho មានតួនាទី ឋានៈ និងសក្ដានុពលដ៏ធំធេងក្នុងតំបន់ដីសណ្ដទន្លេ Cuu Long។ ការដែលវិនិយោគិនហ្វីលីពីនចាប់អារម្មណ៍ចំពោះទីក្រុងគឺជាជម្រើសដ៏សមស្របមួយក្នុងការតភ្ជាប់ផលិតផលប្រចាំតំបន់។ ទន្ទឹមនឹងនោះ ទីក្រុង Can Tho ក៏អាចឆ្លើយតបនឹងបំណងប្រាថ្នានៃប្រភពផលិតផលកសិកម្ម និងជលផលស្អាត ដែលសម្ព័ន្ធក្រុមហ៊ុន Vista Land យកចិត្តទុកដាក់។ ទីក្រុងសង្ឃឹមថា សហគ្រាសនៃភាគីទាំងពីរអាចពង្រីកការតភ្ជាប់ពាណិជ្ជកម្ម និង កិច្ចសហប្រតិបត្តិការវិនិយោគជាមួយគ្នានាពេលអនាគត។ លោកក៏បញ្ជាក់ថា ទីក្រុងតែងតែទទួលស្វាគមន៍សហគ្រាសបរទេសមកស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។
តំណាងសម្ព័ន្ធក្រុមហ៊ុន Vista Land (ហ្វីលីពីន) បាននិយាយថា បច្ចុប្បន្នសម្ព័ន្ធក្រុមកំពុងស្វែងរកឱកាសពាណិជ្ជកម្មនៅអាស៊ីអាគ្នេយ៍ ក្នុងនោះមានវៀតណាម ដោយមានបំណងចង់លើកកំពស់គុណភាពម្ហូបអាហារ។ សហគ្រាសហ្វីលីពីនក៏មានបំណងចង់ស្វែងយល់ពីផលិតផលដ៏មានសក្ដានុពល ដើម្បីសហការជាមួយទីក្រុង Can Tho ផងដែរ៕
តាម vovworld.vn