នេះជាលើកដំបូងហើយដែលសន្និសីទនេះបានប្រព្រឹត្តទៅនៅប្រទេសវៀតណាម។ សមាគមលោហិតវិទ្យាអាមេរិក គឺជាសមាគមវិជ្ជាជីវៈដ៏ធំបំផុតនៅលើពិភពលោកដែលមានសមាជិកជាង ១៨,០០០ មកពីប្រទេសជិត១០០ រួមទាំងគ្រូពេទ្យ និងអ្នកវិទ្យាសាស្ត្រដែលធ្វើការក្នុងវិស័យព្យាបាលជំងឺឈាម។

leftcenterrightdel
រូបថតឧទាហរណ៍៖ vnanet.vn

ភារកិច្ចរបស់សមាគមគឺបង្កើនការយល់ដឹង ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការការពារជំងឺដែលប៉ះពាល់ដល់ឈាម ខួរឆ្អឹង ប្រព័ន្ធភាពស៊ាំ ជាដើម តាមរយៈការជម្រុញការស្រាវជ្រាវ ការព្យាបាល ការអប់រំ-ការបណ្តុះបណ្តាល និងការជួយគាំទ្រវិស័យលោហិតវិទ្យា។ សន្និសីទនេះគឺជាឱកាសមួយសម្រាប់បុគ្គលិកពេទ្យក្នុងប្រទេសវៀតណាម និងបណ្តាប្រទេសចែករំលែកបទពិសោធន៍ និងពិភាក្សាជាមួយអ្នកជំនាញលោហិតវិទ្យា ដើម្បីកែលម្អវិធីសាស្រ្តក្នុងការព្យាបាល ធ្វើបច្ចុប្បន្នភាព និងអនុវត្តវិធីសាស្រ្តព្យាបាលថ្មីៗក្នុងការព្យាបាលជំងឺឈាម៕

បកប្រែដោយ Thuy Anh