សាជីវកម្ម Marubeni ប្រទេសជប៉ុន ចាប់អារម្មណ៍ចំពោះគម្រោងថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យនៅលំហសមុទ្រវៀតណាម
កប.អនឡាញ - លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រីវៀតណាម សង្ឃឹមថា សាជីរកម្ម Marubeni នឹងបន្តវិនិយោគរយៈពេលវែង និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅវៀតណាម។
    |
 |
ទិដ្ឋភាពនៃជំនួប ( រូបថត៖ VGP) |
នាព្រឹកថ្ងៃទី១០ ខែមីនា នៅទីក្រុងហាណូយ ទទួលជួបលោក Yoshiaki Yokota នាយកគ្រប់គ្រង និងជាអគ្គនាយកប្រតិបត្តិនៃផ្នែកថាមពល និងហេដ្ឋារចនាសាជីវកម្ម Marubeni ប្រទេសជប៉ុន លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានវាយតំលៃខ្ពស់ចំពោះគម្រោងផលិតកម្ម និងប្រសិទ្ធភាពក្នុងការធ្វើអាជីវកម្មរបស់សាជីវកម្ម Marubeni នៅវៀតណាម។ ជាពិសេសក្នុងវិស័យថាមពល។
ទាក់ទិននឹងផែនការរបស់សាជីវកម្ម Marubeni ក្នុងការផ្ទេរគម្រោងប្រើប្រាស់បច្ចេកវិទ្យាថ្មី និងទំនើបទៅកាន់ប្រទេសវៀត ណាម លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងបង្កើតលក្ខខណ្ឌនិងមានបំណងចង់ឲ្យសាជីវកម្ម Marubeni បន្តវិនិយោគរយៈពេលវែង។ វិនិយោគ ប្រើប្រាស់បច្ចេកវិទ្យាថ្មី និងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅវៀតណាម។
លោក Yoshiaki Yokota បាននិយាយថា សាជីវកម្ម Marubeni ចាប់អារម្មណ៍ចំពោះគម្រោងថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យនៅលំហសមុទ្ររបស់វៀតណាម ហើយមានបំណងចង់ចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅវៀតណាម៕
បកប្រែដោយ Pham Diep