វិស័យនិងមុខទំនាញជាច្រើនបានទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA

ជារៀងរាល់ឆ្នាំ សហភាពអឺរ៉ុប (EU) ចំណាយថវិកាជាង ៥០ ពាន់លានដុល្លារអាមេរិក ដើម្បីនាំចូលជលផល។ ដូច្នេះហើយក្នុងការចរចារ EVFTA ជលផលគឺជាមុខទំនិញដែលត្រូវបានចាប់អារម្មណ៍បំផុត។ EVFTA បានបង្ហាញថា សម្រាប់វិស័យជលផលនៅពេលដែលកិច្ចព្រមព្រៀងចូលជាធរមាននឹងលុបបំបាត់បន្ទាត់ពន្ធប្រហែល ៥០% ដែលក្នុងនោះមុខទំនិញភាគច្រើនទទួលបានពន្ធត្រឹម ០% ដូចជា៖ អយស្ទ័រ, មឹក, រតីយាវហឺ, ក្តាម, ខ្យង, បង្គា...; ហើយប្រហែល ៥០% នៃបន្ទាត់ពន្ធដែលនៅសល់នឹងនៅកម្រិត ០% បន្ទាប់ពី ៣ ទៅ ៧ ឆ្នាំ។ ប្រការនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនការប្រកួតប្រជែងអំពីតម្លៃនៃជលផលវៀតណាមបើធៀបនឹងផលិតផលដូចគ្នារបស់ប្រទេសដទៃ។

អាស្រ័យលើកិច្ចព្រមព្រៀង EVFTA ឆ្នាំ ២០២១ ការនាំចេញជលផលរបស់វៀតណាមទៅកាន់ទីផ្សារ EU សម្រេចបានជាង ១ ពាន់លានដុល្លារអាមេរិក កើនឡើង ១២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០; ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំនេះសម្រេចបាន ៦៨៨ លានដុល្លារ កើនឡើងដល់ ៤១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ មិនត្រឹមតែជលផលប៉ុណ្ណោះទេ មុខទំនិញនាំចេញជាច្រើនរបស់វៀតណាមមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងទីផ្សារ EU បន្ទាប់ពី EVFTA ត្រូវបានអនុវត្ត ដូចជា អង្ករ កាហ្វេ វាយនភណ្ឌ ស្បែកជើង កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់...

leftcenterrightdel
ការនាំចេញផលិតផលដែកថែបរបស់ក្រុមហ៊ុនភាគហ៊ុន Hoa Phat

កិច្ចខិតខំប្រឹងប្រែងរបស់វិស័យជាច្រើន និងអាជីវកម្មបានបង្ហាញថា ក្រោយពីរឆ្នាំនៃការអនុវត្ត EVFTA មកម្លេះ ការនាំចេញពាណិជ្ជកម្មរបស់​វៀត​ណាមទៅកាន់ EU មានការរីកចម្រើនប្រកបដោយសុទិដ្ឋិនិយម។ ក្នុងឆ្នាំ ២០២១ ទោះបីជាប្រឈមមុខនឹងការលំបាកនៃជំងឺរាតត្បាត Covid-19 ក៏ដោយក៏ការនាំចេញទំនិញរបស់វៀតណាមទៅកាន់ EU សម្រេចបាន ៤៥.៨ ពាន់លានដុល្លារអាមេរិក កើនឡើង ១៤.២%; ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២២ នេះ ការនាំចេញទៅកាន់ EU សម្រេចបាន ២៣.៨២ ពាន់លានដុល្លារអាមេរិក កើនឡើង ២២.៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ គួរកត់សម្គាល់ថា នៅឆ្នាំ ២០២១ ការនាំចេញរបស់វៀតណាមទៅកាន់ EU  ត្រូវមានលិខិតបញ្ជាក់ពីប្រភពទំនិញ (C/O) ទម្រង់ EUR.1 សម្រេចបាន ៧.៨ ពាន់លានដុល្លារ។ ក្រុមមុខទំនិញមួយចំនួនបានទទួលអាទិភាព C/O ទម្រង់ EUR.1 ដូចជា អង្ករ (១០០%) ស្បែកជើង (៩៨.០២%) ជលផល (៧៦.០៩%) ផលិតផលផ្លាស្ទិច (៧០.៦៣%) ។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២២ ការចេញ C/O ទម្រង់ EUR.1 ដល់ EU សម្រេចបាន ៥.៨៤ ពាន់លានដុល្លារ កើនឡើង ៣១.១% បើធៀបនឹងរយៈពេលដូចគ្នានេះ។

ដោយវាយតម្លៃនូវលទ្ធផលនៃការអនុវត្ដ EVFTA  ក្នុងរយៈ ២ ឆ្នាំកន្លងមក លោក Luong Hoang Thai ប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុភាគីនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា “EVFTA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដែលត្រូវបានវិស័យជាច្រើនទាក់យកអត្ថប្រយោជន៍យ៉ាងល្អពីការកាត់បន្ថយពន្ធរបស់ EU។ ក្នុងរយៈពេល ៦  ខែ ដើមឆ្នាំ ២០២២ អត្រានៃការទាញយកអត្ថប្រយោជន៍របស់អាជីវកម្មគឺជាង ៣២%។  ជាមួយនឹងអត្រានេះ ប្រហែលមួយភាគបួននៃការនាំចេញទំនិញរបស់វៀតណាមទៅកាន់ EU ទទួលបានអត្ថប្រយោជន៍ដែលកំណត់ក្នុងកិច្ចព្រមព្រៀង EVFTA។

ជាការពិត មិនត្រឹមតែនាំមកនូវប្រសិទ្ធភាពក្នុងវិស័យពាណិជ្ជកម្មប៉ុណ្ណោះទេ លំហូរទុនវិនិយោគរបស់ EU ក៏ជាកម្លាំងចលករសម្រាប់ប្រទេសយើងអនុវត្តគោលនយោបាយសមាហរណកម្មកាន់តែស៊ីជម្រៅចូលក្នុងខឿនសេដ្ឋកិច្ចពិភពលោក។ សម្ពាធទាំងឡាយលើការអនុវត្ត EVFTA ក៏បង្កើតកម្លាំងចលករសម្រាប់វៀតណាមក្នុងកំណែទម្រង់ច្បាប់ កែលម្អបរិយាកាសវិនិយោគនិងអាជីវកម្ម  និងពន្លឿនការផ្លាស់ប្តូរពីប្រទេសដែលមានជំនាញទាបទៅប្រទេសដែលមានជំនាញខ្ពស់។

ទប់ទល់នឹងស្ថានភាពប្រាក់អឺរ៉ូធ្លាក់ចុះ

ឱកាសសម្រាប់អាជីកម្មវៀតណាមបង្កើនការនាំចេញទំនិញទៅកាន់ទីផ្សារ EU គឺធំធេងណាស់។ ដោយសារ EU និងវៀតណាមជាទីផ្សារបំពេញបន្ថែមគ្នាទៅវិញទៅមក  រចនាសម្ព័ន្ធទំនិញមិនប្រកួតប្រជែងដោយផ្ទាល់នោះទេ។ ជាមួយនឹងប្រទេសសមាជិកចំនួន ២៧ ដែលមានប្រជាជនជាង ៥០០ លាននាក់  EU មានតម្រូវការនាំចូលទំនិញយ៉ាងច្រើន។ ទន្ទឹមនឹងនោះ ក្រៅពីហេតុផលដែលពន្ធនាំចូលរបស់ដៃគូបន្តត្រូវបានលុបចោល និងកាត់បន្ថយទៅតាមកាលវិភាគដែលបានសន្យានោះ ដូច្នេះកត្តាសំខាន់សម្រាប់ទំនិញវៀតណាមឈានចូលទីផ្សារនេះគឺអាជីវកម្មបានអនុវត្ដការសន្យារបស់ EVFTA។

ទន្ទឹមនឹងភាពងាយស្រួលនោះ ការនាំចេញទំនិញរបស់វៀតណាមទៅកាន់ EU ក៏កំពុងប្រឈមមុខនឹងឧបសគ្គជាច្រើនផងដែរ។ ក្រៅពីការអតិផរណាខ្ពស់នៅក្នុង EU ដែលបណ្តាលឱ្យតម្រូវការទំនិញមានការធ្លាក់ចុះ និងតម្លៃប្រាក់អឺរ៉ូមានការធ្លាក់ចុះក្នុងរយៈពេលមួយឆ្នាំកន្លងមក,  គោលនយោបាយពាណិជ្ជកម្មរបស់ EU ក៏កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សផងដែរ ដែលទាមទារឱ្យមានស្តង់ដារខ្ពស់អំពីបច្ចេកវិទ្យា ពលកម្មនិងការការពារបរិស្ថាន ដែលកំពុងប៉ះពាល់យ៉ាងខ្លាំងដល់ប្រតិបត្តិការរបស់អាជីវកម្ម។

ជាមួយនឹងការផ្លាស់ប្តូរក្នុងគោលនយោបាយពាណិជ្ជកម្មរបស់ EU នោះ យោងតាមលោក Luong Hoang Thai បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ ទីផ្សារ EU មាននិន្នាការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះការប្រើប្រាស់ទំនិញបៃតង ស្អាត និងបំពេញតម្រូវការតាមស្តង់ដារអំពីពលកម្ម បរិស្ថាន... ពោលគឺមិនត្រឹមតែតម្រូវការសម្រាប់តម្លៃ និងគុណភាព ដែលអ្នកប្រើប្រាស់របស់ EU ក៏ចាប់អារម្មណ៍លើដំណើរការផលិតទំនិញផងដែរ។ ជាឧទាហរណ៍ ក្នុងវិស័យវាយនភណ្ឌ បទប្បញ្ញត្តិថ្មីរបស់ EU ដែលតម្រូវឱ្យវាយនភណ្ឌចូលទីផ្សារនេះគឺបានប្រើប្រាស់ក្នុងរយៈពេលវែងនិងអាចប្រើប្រាស់ឡើងវិញ និងអាចជួសជុលបាន។ ដើម្បីសម្រេចបាននូវស្ដង់ដារនោះ ក្រុមហ៊ុនផលិតត្រូវតែប្រើប្រាស់សរសៃកកើតឡើងវិញ គ្មានសារធាតុពុល មិនប៉ះពាល់ដល់បរិស្ថាន ... យោងតាមលោក Vu Duc Giang ប្រធានសមាគមវាយនភណ្ឌ និងកាត់ដេរវៀតណាមបានឲ្យដឹងថា ចំពោះតម្រូវការនេះ អាជីវកម្មវាយនភណ្ឌ និងកាត់ដេរវៀតណាមត្រូវការផ្លាស់ប្តូរនូវសរសៃរប្រើប្រាស់និងប្រើប្រាស់បច្ចេកវិជ្ជាសមស្រប ដើម្បីបំពេញតម្រូវការនៃទីផ្សារ EU។ ដើម្បីបំពេញតាមស្តង់ដាបច្ចេកទេសរបស់ទីផ្សារ EU សម្រាប់មុខទំនិញជលផលនិងអាហារ។

លោក Nguyen Khac Tien ប្រធានក្រុមប្រឹក្សាភិបាលនៃ Ameii Vietnam Joint Stock Company ដែលជាក្រុមហ៊ុននាំចេញកសិផលបាននិយាយថា ក្រុមហ៊ុនគួរតែអនុវត្ដការត្រួតពិនិត្យស្តង់ដារដំណើរការផលិត ការដាំ  ថែទាំនិងប្រមូលផល រហូតដល់ការពិនិត្យផលិតផល។ ការបន្តអនុវត្ដប្រកបដោយប្រសិទ្ធភាពនៃ EVFTA គឺជាកត្តាសំខាន់មួយសម្រាប់ជួយសេដ្ឋកិច្ចវៀតណាមងើបឡើងវិញបន្ទាប់ពីជំងឺរាតត្បាត។ ដើម្បីទាញយកបានប្រសិទ្ធភាពថែមទៀតនូវ EVFTA យោងតាមលោកស្រី Nguyen Thi Thu Trang នាយិកាមជ្ឈមណ្ឌល WTO និងសមាហរណកម្ម សហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បានឲ្យដឹងថា ប្រការសំខាន់បំផុតគឺផ្តល់ព័ត៌មានគ្រប់គ្រាន់ដល់សហគមន៍អាជីវកម្មអាចទាញយកអត្ថប្រយោជន៍​ពីបទប្បញ្ញត្តិដែលមានស្រាប់៕

បកប្រែដោយ Pham Diep