ធនាគារពិភពលោក (WB) បានព្យាករណ៍ថា GDP របស់វៀតណាមក្នុងឆ្នាំ២០២២ នឹងកើនឡើងប្រហែល ៥.៥% ខណៈដែលតួលេខនេះផ្តល់ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺ ៦.៥%។

leftcenterrightdel
រូបថតឧទាហរណ៍ (Reuters)

សកម្មភាពសេដ្ឋកិច្ចនៃប្រទេសអាស៊ីអាគ្នេយ៍នេះ ក្នុងអំឡុងពេលនិងក្រោយជំងឺរាតត្បាត បានទាក់ទាញចំណាប់អារម្មណ៍របស់ធុរកិច្ចអឺរ៉ុប។ ការរួមបញ្ចូលគ្នានៃភាពតានតឹងភូមិសាស្ត្រនយោបាយ និងតម្លៃពលកម្មកាន់តែខ្ពស់ ព្រមទាំង ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាព អឺរ៉ុប-វៀតណាម (EVFTA) កិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA) រវាងសហភាពអឺរ៉ុប (EU) និងវៀតណាម ក៏បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចអឺរ៉ុបដែលឆ្ពោះទៅវៀតណាម។

សហគ្រាស EU ជាច្រើនដែលកំពុងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅវៀតណាម ដូចជា៖ Shell Group (ហូឡង់) Mercedes-Benz និង B.Braun (អាល្លឺម៉ង់) Total Elf Fina (បារាំង-បែលហ្ស៊ិក) Tetra Pak (ស្វីស)។ល។ តាមស្ថិតិបានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រហែល ៤៩ ពាន់លានអឺរ៉ូកាលពីឆ្នាំមុន កើនឡើងយ៉ាងខ្លាំងបើធៀបនឹងឆ្នាំ២០១២ នៅពេលដែលភាគីទាំងពីរបានចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀង EVFTA៕

បកប្រែដោយ Thuy Anh