នេះជាទីផ្សារអន្តរជាតិទី៨ ត្រូវបានបើកជើងហោះហើរឡើងវិញ ក្រោយប្រទេសនិងដែនដីចំនួន៧ គឺ អាមេរិក ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី ថៃ កម្ពុជា និងតៃវ៉ាន់ (ចិន)។

leftcenterrightdel
ក្រុមហ៊ុន Vietnam Airlines បើកឡើងវិញជើងហោះហើរជាប្រចាំទៅកាន់ប្រទេសអូស្ត្រាលី (រូបថត៖ vietnamplus.vn)

ជើងហោះហើរទៅកាន់ប្រទេសអូស្ត្រាលី ដែលត្រូវបានក្រុមហ៊ុន Vietnam Airlines បើកឡើងវិញ រួមមាន ជើងហោះហើររវាងទីក្រុងហាណូយនិងទីក្រុងស៊ីដនី ជើងហោះហើររវាងទីក្រុងហូជីមិញនិងទីក្រុងស៊ីដនី ទីក្រុងមែលប៊ន។ ជើងហោះហើររវាងទីក្រុងហាណូយនិងទីក្រុងស៊ីដនី ត្រូវបានបើក ១ ជើងក្នុងមួយសប្តាហ៍។ ជើងហោះហើរចេញដំណើរពីទីក្រុងហាណូយនៅថ្ងៃសៅរ៍ ហើយចាកចេញពីទីក្រុងស៊ីដនីនៅថ្ងៃច័ន្ទ។ ជើងហោះហើររវាងទីក្រុងហូជីមិញនិងទីក្រុងស៊ីដនី ទីក្រុងមែលប៊ន បានបើកពីរជើងក្នុងមួយសប្តាហ៍។

ជើងហោះហើរទាំងឡាយរវាងវៀតណាមនិងអូស្ត្រាលីបានប្រើប្រាស់យន្តហោះទំនើបៗ ដូចជា Boeing ៧៨៧ និង Airbus A៣៥០៕

បកប្រែដោយ Thuy Anh