អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Tran Thanh Nam បានឲ្យដឹងថា ភាគីអាមេរិកទើបតែបានប្រកាសថា ក្នុងរយៈពេល ៦០ ថ្ងៃទៀត ផ្លែក្រូចថ្លុងវៀតណាមនឹងចូលទីផ្សារអាមេរិកជាផ្លូវការ។ បន្ទាប់មក អាមេរិកនឹងពិចារណា និងវាយតម្លៃ ដើម្បីបើកទ្វារឲ្យផ្លែដូងវៀតណាមចូលទីផ្សារនេះ។
សហគ្រាសដែលមានតម្រូវការ និងលទ្ធភាពនាំចេញទៅអាមេរិកកំពុងសម្របសម្រួលជាមួយអង្គភាពភូតគាមអនាម័យរុក្ខជាតិរបស់វៀតណាមបំពេញបែបបទដើម្បីនាំចេញផ្លែក្រូចថ្លុងទៅសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ។ យោងតាមនាយកដ្ឋានដាំដុះ នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ទូទាំងប្រទេសមានផ្ទៃដីដាំក្រូចថ្លុងជាង ១០៥,០០០ ហិកតា ជាមួយនឹងទិន្នផលជិត ៩៥ ម៉ឺនតោន។ ចាប់ពីពេលនេះរហូតដល់ត្រីមាសទីមួយនៃឆ្នាំ ២០២២ ប្រទេសទាំងមូលនឹងប្រមូលផលក្រូចថ្លុងប្រហែល ១៤០,០០ តោន។ នេះនឹងជាឱកាសល្អសម្រាប់ក្រូចថ្លុងវៀតណាមក្នុងការដណ្តើមយកទីផ្សារអាមេរិកក្នុងពេលឆាប់ៗ៕
បកប្រែដោយ Duy Hoan
Type the code from the image