តាងនាមថ្នាក់ដឹកនាំទីក្រុងហូជីមិញ លោក Phan Van Mai បានស្វាកមន៍ការរួមដំណើរជាមួយវៀតណាមរបស់ ADB ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ និងការ​ឆ្លើយ​តប​ទៅ​នឹងជំងឺរាតត្បាតប្រកបដោយសុវត្ថិភាព។ លោក Phan Van Mai បានឲ្យដឹងថា ដល់ឥឡូវនេះ ទីក្រុងបានគ្រប់គ្រងជំងឺរាតត្បាតជាបណ្តើរៗ ហើយចូលដំណាក់កាលបើកនិងស្ដារសេដ្ឋកិច្ចឡើងវិញ។ ទីក្រុងហូជីមិញរំពឹងថា នឹងទទួលបានការផ្ដល់យោបល់ពី ADB អំពីយុទ្ធសាស្រ្តស្ដារសេដ្ឋកិច្ចឡើងវិញរបស់ទីក្រុងហូជីមិញ។

leftcenterrightdel
លោក Phan Van Mai ពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយលោក Andrew Jeffries (រូបថត៖ vnanet.vn)

លោក Andrew Jeffries បានវាយតម្លៃខ្ពស់ចំពោះសក្តានុពលអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម និងវែងរបស់ទីក្រុងហូជីមិញនិយាយដោយឡែក និងវៀតណាមនិយាយរួម ហើយចាត់ទុកថា ឥឡូវនេះ ទីក្រុងមិនទាន់គ្រប់គ្រងបានជំងឺ Covid-19 ទាំងស្រុងនៅឡើយ ហេតុនេះ ក្នុងរយៈពេល ៦ ខែខាងមុខ គឺជាពេលវេលាសំខាន់បំផុតក្នុងការជួយគាំទ្រសហគ្រាស និងវិនិយោគិន ជាពិសេសគឺសហគ្រាសធុនតូច និងមធ្យម ជំនះការលំបាកដែលបណ្តាលមកពីជំងឺ Covid-19។ លោក Andrew Jeffries បញ្ជាក់ថា ADB ត្រៀមជាស្រេចជួយគាំទ្រផែនការស្ដារសេដ្ឋកិច្ចរបស់ទីក្រុងនៅដំណាក់កាលខាងមុខ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម និងវែង៕

បកប្រែដោយ Thanh Cong