លោករំពឹងថា IMF នឹងបន្តជួយវៀតណាមក្នុងការទទួលបានវ៉ាក់សាំង និងបន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍ។ លោកស្រីអគ្គនាយិកា IMF បានអបអរសាទរចំពោះសមិទ្ធផលសេដ្ឋកិច្ចដែលវៀតណាមទទួលបាននៅពេលកន្លងមក ហើយបញ្ជាក់ថា IMF នឹងជួយគាំទ្រវៀតណាមជំនះការលំបាកនៃជំងឺ Covid-19 ក៏ដូចជារួមដំណើរជាមួយវៀតណាមក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិផងដែរ។

leftcenterrightdel
លោក Nguyen Xuan Phuc និងលោក Jonathan Selib (រូបថត៖ vnanet.vn)

*នាថ្ងៃទី២៣ ខែកញ្ញា តាមម៉ោងតំបន់ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានបំពេញទស្សនកិច្ចនៅក្រុមហ៊ុន Pfizer។ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Pfizer បានជូនវ៉ាក់សាំងជាង ២.៨ លានដូសដល់វៀតណាម តាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលវៀតណាម ចូលរួមចំណែកជួយវៀតណាមគ្រប់គ្រងជំងឺរាតត្បាត។ លោក Jonathan Selib អនុប្រធានក្រុមហ៊ុន Pfizer បានឲ្យដឹងថា ក្រុមហ៊ុន Pfizer មានទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយវៀតណាម និងសន្យាផ្ដល់វ៉ាក់សាំងសម្រាប់មនុស្សពេញវ័យ ៣១ លានដូស ព្រមទាំងវ៉ាក់សាំងសម្រាប់កុមារ ២០ លានដូសដល់វៀតណាម។

*នាថ្ងៃដដែល លោកប្រធានរដ្ឋ Nguyen Xuan Phuc បានទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនជួរមុខមួយចំនួនរបស់អាមេរិកគឺ Exxon Mobil, Next Decade និង Blackrock៕

បកប្រែដោយ Thuy Anh