លទ្ធផលជាផ្លែផ្កាដំបូងៗ

ឧស្សាហកម្មវាយនភ័ណ្ឌ និងកាត់ដេរត្រូវបានវាយតម្លៃដំបូងថាបានទាញយកផលប្រយោជន៍ពីប្រសិទ្ធភាពនៃ EVFTA។ ការនាំចេញវាយនភ័ណ្ឌ និងកាត់ដេរនៅឆមាសទី១ នៃឆ្នាំ២០២១ ទៅកាន់ទីផ្សារសហភាពអឺរ៉ុប (EU) មានការរីកចម្រើនគួរឱ្យកត់សម្គាល់ជាមួយនឹងការនាំចេញជិត ២.៣ ពាន់លានដុល្លារកើនឡើង ៤.៨៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក Vu Duc Giang ប្រធានសមាគមវាយនភ័ណ្ឌ និងសំលៀកបំពាក់វៀតណាម បាននិយាយថា “EVFTA បានជះឥទ្ធិពលជាវិជ្ជមានដល់ការនាំចេញរបស់ឧស្សាហកម្មនេះទៅកាន់សហភាពអឺរ៉ុប។ បើគ្មានកិច្ចព្រមព្រៀងទេ ចំនួននៃការនាំចេញទៅកាន់ទីផ្សារនេះសម្រេចបានត្រឹមតែ ៧០០-៨០០ លានដុល្លារប៉ុណ្ណោះ។ EVFTA គឺជាកម្លាំងចលកររយៈពេលវែងសម្រាប់ឧស្សាហកម្មវាយនភ័ណ្ឌ និងសំលៀកបំពាក់វៀតណាម។ មិនត្រឹមតែបង្កើតទីផ្សារបើកចំហប៉ុណ្ណោះទេ ថែមទាំង EVFTA ក៏ទាក់ទាញវិនិយោគិនក្នុង និងក្រៅប្រទេសមកកាន់វិស័យវាយនភ័ណ្ឌ និងកាត់ដេរផងដែរ។

ផលិតផលនាំចេញសំខាន់ៗជាច្រើនរបស់វៀតណាមក៏បានឆ្លៀតយកឱកាសពី EVFTA ដោយបង្កើនចំណូលនាំចេញ។ លេចធ្លោនោះគឺមុខទំនិញជាទូរស័ព្ទ គ្រឿងបន្លាស់កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក គ្រឿងបន្លាស់ ស្បែកជើង វាយនភ័ណ្ឌ អាហារសមុទ្រ កាបូប... តាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឱ្យឃើញថា ឆមាសទី១ ឆ្នាំ២០២១ ទំហំនៃការនាំចេញនាំចូលរវាងវៀតណាម និងអឺរ៉ុបឈានដល់ ២៧.៦៧ ពាន់លានដុល្លារ កើនឡើង ១៨.៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។

ចែករំលែកបន្ថែមអំពីកិច្ចព្រមព្រៀងនេះ លោក Luong Hoang Thai ប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុភាគី ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានមានប្រសាសន៍ថា EVFTA គឺជាកិច្ចព្រមព្រៀងថ្មីមួយដែលមានស្តង់ដារខ្ពស់ពេញលេញ មានកម្រិតនៃការប្តេជ្ញាចិត្តដ៏ទូលំទូលាយ ប៉ុន្តែនៅតែធានាបាននូវតុល្យភាពផលប្រយោជន៍សម្រាប់ភាគីទាំងពីរ។ EVFTA បាននាំមកនូវប្រទេសវៀតណាម ជាពិសេសការដកចេញសារពើពន្ធ លើកកម្ពស់ការវិនិយោគ លើកកម្ពស់ការទទួលស្គាល់ស្តង់ដារ ការកែលម្អច្បាប់ និងការបញ្ជាក់ពីប្រភពដើមទំនិញ។

leftcenterrightdel
សកម្មភាពផលិតកម្មនៅរោងចក្រមួយនៅវៀតណាម

ជំរុញការកែទម្រង់គោលនយោបាយ

ចាប់តាំងពីកិច្ចព្រមព្រៀងនេះត្រូវបានអនុវត្តរហូតមកដល់បច្ចុប្បន្ន វៀតណាមមានភាពសកម្ម និងខិតខំប្រឹងប្រែងដើម្បីបំពេញនូវការប្តេជ្ញាចិត្តរបស់ខ្លួនដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍អាជីវកម្មនិយាយដោយឡែក និងខឿនសេដ្ឋកិច្ចជាទូទៅដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ។ ទោះយ៉ាងណា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ EVFTA ក៏កំពុងជួបការលំបាកផងដែរ។ ជាបឋមស្ថានភាពជំងឺរាតត្បាតទំនងជាវិវឌ្ឍយ៉ាងស្មុគស្មាញ និងអូសបន្លាយដោយហេតុនេះកាត់បន្ថយធនធានរបស់សហគ្រាសយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់ការច្នៃប្រឌិតបច្ចេកវិទ្យា ការកែលម្អគុណភាពផលិតផល ផលិតភាពការងារ...លើសពីនេះទៀត ក្រសួង ផ្នែក ខេត្ត ក្រុង ទីភ្នាក់ងារនានានៅតែផ្តោតការយកចិត្តទុកដាក់លើការបង្ការ និងគ្រប់គ្រងការរាតត្បាត និងមិនទាន់អាចយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ការអនុវត្ត និងការឆ្លៀតឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)ទេ។

ទាក់ទងនឹងបញ្ហានេះប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) លោកស្រី Alain Cany បានមានប្រសាសន៍ថា បច្ចុប្បន្នប្រទេសនានានៅជុំវិញពិភពលោកកំពុងផ្តោតការយកចិត្តទុកដាក់លើធនធានទាំងអស់របស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ ទោះយ៉ាងណាក៏ដោយនេះមិនមានន័យថា យើងគួរតែមិនអើពើដល់ EVFTA ទេ។ តាមពិត កិច្ចព្រមព្រៀងនេះមានសារៈសំខាន់ជាពិសេសនៅពេលដែលយុទ្ធនាការចាក់វ៉ាក់សាំងត្រូវបានចាប់ផ្តើម ហើយជំងឺរាតត្បាតកំពុងស្ថិតក្រោមការគ្រប់គ្រង គឺសេដ្ឋកិច្ចត្រូវការបើកឡើងវិញ និងងើបឡើងវិញ។ នៅពេលចូលជាធរមានភ្លាមៗ ៦៥% នៃការនាំចេញរបស់ សហភាពអឺរ៉ុបទៅវៀតណាម និង ៧១% នៃការនាំចេញរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុបត្រូវបានលើកលែងពន្ធ។ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ ចំនួននេះនឹងកើនឡើងដល់ជិត ៩៩%។

ដោយសង្កត់ធ្ងន់ថា ការអនុវត្តប្រកបដោយប្រសិទ្ធភាព EVFTA ត្រូវការកិច្ចសហការពីក្រសួង ផ្នែក តំបន់ និងអាជីវកម្ម យោងតាមលោក Luong Hoang Thai ក្រសួង ស្ថាប័ន និងតំបន់ត្រូវផ្តោតការយកចិត្តទុកដាក់ និងបន្តពិនិត្យ កែលម្អ ប្រកាសឱ្យកែប្រែ និង បំពេញបន្ថែមប្រព័ន្ធឯកសារច្បាប់ឱ្យស្របតាមការប្តេជ្ញាចិត្តដែលមាននៅក្នុងកិច្ចព្រមព្រៀងរួចហើយ។ រីឯនៅផ្នែកមូលដ្ឋានវិញ ចាំបាច់ត្រូវតែសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក្រសួងពាក់ព័ន្ធ និងសមាគមនានាដើម្បីពង្រឹងការតម្រង់ទិសអាជីវកម្មដើម្បីពង្រីកទីផ្សារនាំចូល-នាំចេញ យ៉ាងសកម្មដោយឆ្លៀតយកឱកាសពីទីផ្សារនៃបណ្តាប្រទេសសហភាពអឺរ៉ុប។ នាពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានបើក និងដាក់ឲ្យដំណើរការគេហទំព័រស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAP) រួមទាំង EVFTA ។ នេះគឺជាឧបករណ៍ដ៏មានប្រសិទ្ធិភាពបំផុតដើម្បីជួយអាជីវកម្មក្នុងការចាប់យកព័ត៌មានអំពីការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀង និងចាប់យកព័ត៌មានទីផ្សារដើម្បីប្រើប្រាស់ឱ្យមានប្រសិទ្ធភាព។ យោងតាមលោក Nguyen Anh Duong ដើម្បីប្រើប្រាស់ EVFTA ប្រកបដោយប្រសិទ្ធភាព អាជីវកម្មគប្បីតែបង្កើនស្មារតីផ្តួចផ្តើមលើគ្រប់វិស័យដំបូងបង្អស់គឺធ្វើបច្ចុប្បន្នភាព និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប តាមដាននិន្នាការនៃវិធានការមិនមែនពន្ធគយ  កត់សំគាល់ស្តង់ដារផ្ទាល់ខ្លួនរបស់អ្នកនាំចូល។ រៀបចំផែនការសកម្មដើម្បីកែលម្អសមត្ថភាពនាំចេញ ជាពិសេសសមត្ថភាពបំពេញតាមស្តង់ដារបច្ចេកទេស វិធានការអនាម័យ និងភូតគាមអនាម័យចូលទៅក្នុងទីផ្សារសហភាពអឺរ៉ុប៕

បកប្រែដោយ Minh Trung