ចូលរួមសិក្ខាសាលានេះមានសភាពាណិជ្ជកម្មវៀតណាមប្រចាំទីផ្សារអាហ្វ្រិកនិយាយភាសាអង់គ្លេសដូចជា អាហ្វ្រិកខាងត្បូង អេហ្ស៊ីប នីហ្សេរីយ៉ា ព្រមទាំង អង្គការសេដ្ឋកិច្ច សហគ្រាស និងសមាគមឧស្សាហកម្មនានានៅវៀតណាមផងដែរ។

leftcenterrightdel
ការនាំចេញអង្កររបស់វៀតណាមទៅកាន់ទីផ្សារអាហ្វ្រិកបន្តកើនឡើង (រូបថត៖ vnanet.vn)

សកម្មភាពរបស់សិក្ខាសាលានេះរួមមានការបង្ហាញបទអន្តរាគមន៍ស្តីពីការជួយគាំទ្រដល់ការជ្រៀតចូលទីផ្សារសម្រាប់ផលិតផលសក្តានុពលមួយចំនួននៅតាមបណ្តាប្រទេសអាហ្វ្រិក និងការតំរង់ទិសសម្រាប់អង្គភាពអាជីវកម្មនាំចូល-នាំចេញ  ការចែករំលែកបទពិសោធន៍របស់សភាពាណិជ្ជកម្មវៀតណាមនៅអាហ្វ្រិក ការឆ្លើយសំណួររបស់អង្គភាពអាជីវកម្មដែលចង់ស្វែងយល់បន្ថែមអំពីទីផ្សារ ក៏ដូចជាឱកាសពង្រីកការនាំចេញទៅកាន់តំបន់នេះ។

គួរជម្រាបថា ទ្វីបអាហ្វ្រិកគឺជាទីផ្សារធំនិងពោរពេញទៅដោយសក្តានុពល ដោយរួមមានប្រទេសចំនួន៥៥ ជាមួយនឹងប្រជាជនជិត ១.៣ ពាន់លាននាក់។ បណ្តាប្រទេសអាហ្វ្រិកបានក្លាយជាដៃគូសេដ្ឋកិច្ចកាន់តែសំខាន់របស់វៀតណាម៕

តាម vovworld.vn