អញ្ជើញចូលរួមសិក្ខាសាលាមានវត្ដមានពីសំណាក់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំស្វីស លោកស្រី Le Linh Lan រួមជាមួយតំណាងអង្គការ និងក្រុមហ៊ុននានា។

leftcenterrightdel
លោកស្រីឯកអគ្គរដ្ឋទូត Le Linh Lan ថ្លែងក្នុងសិក្ខាសាលាស្តីពីទីផ្សារវៀតណាមនៅប្រទេសស្វីស (រូបថត៖ vnanet.vn)

សិក្ខាសាលានេះត្រូវបានរៀបចំឡើងសំដៅជំរុញការផ្លាស់ប្តូរនិងសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងសហគមន៍​ធុរកិច្ចស្វីស និងវៀតណាមក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងសហគមន៍ពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

នៅក្នុងសិក្ខាសាលា លោកស្រីឯកអគ្គរដ្ឋទូត Le Linh Lan បានសង្កត់ធ្ងន់ថា ស្វីស និងវៀតណាមមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការអស់រយៈពេលជាងកន្លះសតវត្សរ៍មកហើយ។ ក្នុងឆ្នាំនេះ ប្រទេសទាំងពីរអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត។ នាបច្ចុប្បន្ននេះ ស្វីសមានក្រុមហ៊ុនជាង ១០០ កំពុងប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម ដែលទាក់ទាញដោយប្រភពធនធានធម្មជាតិ កម្លាំងពលកម្មដ៏សម្បូរហូរហៀ និងចំនួនប្រជាជនវ័យក្មេង ក៏ដូចជាការប្រើប្រាស់ទំនិញ កាន់តែកើតឡើង។ ក្នុងរយៈពេលជាង ២ ទសវត្សកន្លងមក វៀតណាមបានក្លាយជាទីតាំងផលិតកម្មដ៏សំខាន់ និងជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕

បកប្រែដោយ Huyen Trang