ទោះបីជំងឺ Covid-19 បានរីករាលដាលនៅឆ្នាំ២០២០ ក៏ដោយ ប៉ុន្តែការនាំចេញទំនិញវៀតណាមទៅកាន់អ៊ីស្រាអែលត្រូវបានប៉ាន់ស្មានធ្លាក់ចុះបន្តិច បើធៀបនឹងកម្រិត ៧៧៤ លានដុល្លារនៅឆ្នាំមុន។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ការធ្លាក់ចុះនេះទាបជាងការធ្លាក់ចុះនៃការនាំចេញទៅទីផ្សារផ្សេងៗ។ នេះជាចំណុចភ្លឺក្នុងសកម្មភាពផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងបរិបទដែលទីផ្សារអ៊ីស្រាអែលមានអស្ថិរភាពសន្តិសុខនយោបាយ និងឥទ្ធិពលអវិជ្ជមាននៃជំងឺរាតត្បាតលើសង្គម។

អ៊ីស្រាអែលមានតែប្រជាជនប្រមាណ ៩.៣ លាននាក់ និងជាទីផ្សារតូចមួយ ប៉ុន្តែជាទីផ្សារនាំចេញធំទី៣ របស់វៀតណាមនៅមជ្ឈឹមបូព៌ា បន្ទាប់ពីប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) និងប្រទេសទួរគី៕

បកប្រែដោយ Thuy Anh