ក្នុងជំនួបធ្វើការជាមួយសភាពាណិជ្ជកម្ម Nelson Mandela Bay (NMBBC) ខេត្ត Eastern Cape និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មខេត្ត Western Cape ភាគីទាំងពីរបានសន្យាជំរុញទំនាក់ទំនងសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួម និងរបស់សហគមន៍សហគ្រាស ក៏ដូចជា ជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការផ្គត់ផ្គង់ ផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមកផងដែរ។ 

leftcenterrightdel
ក្រុមការងារនៃស្ថានទូតវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំសភាពាណិជ្ជកម្មនិងឧស្សាហកម្ម Western Cape (CCCI) (រូបថត៖ vnanet.vn)

លោកស្រី Nomkhita Mona នាយិកាប្រតិបត្តិ NMBBC បានអះអាងថា NMBBC ត្រៀមខ្លួនជាស្រេចបង្ហោះព័ត៌មានស្ដីពីទីផ្សារនិងសហគ្រាសវៀតណាមលើគេហទំព័ររបស់អង្គការនេះ ដើម្បីឲ្យសហគមន៍សហគ្រាស Nelson Mandela Bay និយាយដោយឡែកនិងប្រទេសអាហ្វ្រិកខាងត្បូងនិយាយរួមអាចស្វែងរកដៃគូ។

ក្នុងឱកាសដំណើរទស្សនកិច្ចលើកនេះ ក្រុមការងារនៃស្ថានទូតវៀតណាមក៏បានជួបធ្វើការជាមួយក្រុមហ៊ុន Karoo Livestock Exports និងសម្ព័ន្ធក្រុមហ៊ុន Rhodes Food Group ផងដែរ៕

តាម vovworld.vn