leftcenterrightdel
វេទិការតាមរយៈប្រព័ន្ធវីដេអូរវាងវៀតណាម និងអុីតាលី (រូបថត៖ vnanet.vn)

ថ្លែងសុន្ទរកថាបើកវេទិកានេះ លោកស្រី Nguyen Thi Bich Hue ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអុីតាលី បានបញ្ជាក់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អុីតាលី ត្រូវបានពូនជ្រំលើវិស័យជាច្រើន ជាពិសេសវិស័យសេដ្ឋកិច្ចនៅពេលដែលវៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អុីតាលីនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអុីតាលីជាដៃគូពាណិជ្ជកម្មធំទី ៤ របស់វៀតណាមនៅក្នុងសហភាពអឺរ៉ុប (EU) ។ លោកស្រីឯកអគ្គរដ្ឋទូតបានវាយតម្លៃថា ការក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីជាច្រើនដែលធ្វើឲ្យវៀតណាមក្លាយជាខឿនសេដ្ឋកិច្ចបើកចំហ និងមានការទាក់ទាញជាច្រើនផងដែរ។

នៅឯវេទិកានេះ សមាជិកសភា  Patassini បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការបង្កើតបរិយាកាសសហប្រតិបត្តិការបើកចំហសម្រាប់អាជីវកម្មអន្តរជាតិ រួមទាំងអាជីវកម្មអុីតាលីផងដែរ។ លោក Patassini បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) គឺជាគ្រឹះស្ថានដ៏សំខាន់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងអាជីវកម្មអឺរ៉ុបជាមួយវៀតណាម ក៏ដូចជាអាជីវកម្មអុីតាលីជាមួយវៀតណាមលើវិស័យសំខាន់ដូចជា មេកានិច អេឡិចត្រូនិច ម្ហូបអាហារ ដំឡើងនាវា ផ្លាស់ប្តូរវប្បធម៌ សិល្បៈ​ និងភាសា។ លោកសង្ឃឹមថា តាមរយៈកិច្ចព្រមព្រៀងនេះ អុីតាលីនឹងក្លាយជាដៃគូពាណិជ្ជកម្មនាំមុខគេរបស់វៀតណាម។

ក្នុងឱកាសនេះ ប្រតិភូទាំងឡាយបានពិភាក្សាអំពីនិន្នាការអភិវឌ្ឍន៍វិជ្ជមាននៃសេដ្ឋកិច្ចរបស់វៀតណាម ក៏ដូចជាឱកាសវិនិយោគនៅវៀតណាមផងដែរ៕

បកប្រែដោយ Pham Diep