leftcenterrightdel
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ vnanet.vn)

លោក Tran Tuan Anh បានឲ្យដឹងថា សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំទី២ របស់អាស៊ានក្នុងដំណាក់កាល ២០០៩-២០១៨ និងជាវិនិយោគិនធំជាងគេរបស់អាស៊ានដោយមានទុនវិនិយោគផ្ទាល់ចំនួន ១៩០ ពាន់លានដុល្លារអាមេរិក​។ 

លោក Tran Tuan Anh បានមានប្រសាសន៍ថា “FTA រវាង EU និងប្រទេសអាស៊ានមួយចំនួនត្រូវបានចាត់ទុកថាជាការត្រៀមឆ្ពោះទៅរក FTA រវាង EU និងអាស៊ានទាំងមូល។ សិង្ហបូរី និងវៀតណាម បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA) ។ កិច្ចព្រមព្រៀង EVFTA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីទូលំទូលាយ និងផ្ដល់ផលប្រយោជន៍ស្មើភាពគ្នារវាងវៀតណាម និងសហភាពអឺរ៉ុប។ ដោយមានការសន្យាបើកទីផ្សារ និងលុបបំបាត់ពន្ធនាំចូលរហូតដល់ជិត ១០០% នៃតារាងពន្ធរបស់ភាគីទាំងពីរនោះ EVFTA ត្រូវបានគេរំពឹងថានឹងបើកឱកាសសម្រាប់អាជីវកម្មមកពីវៀតណាមនិងសហភាពអឺរ៉ុប។

លោករដ្ឋមន្រ្តី Tran Tuan Anh បានឲ្យដឹងថា សហភាពអឺរ៉ុប និងអាស៊ានគួរតែបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីនិងក្នុងតំបន់បន្ថែមទៀត ដោយផ្តោតលើការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់និងរបាំងមិនមែនពន្ធគយ៕

បកប្រែដោយ Pham Diep