លោក Sinitsyn សង្កត់ធ្ងន់ថា វៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៣ ក្នុងចំណោមបណ្តាប្រទេសអាស៊ានក្នុងវិស័យចាប់ផ្តើមធ្វើអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត។ វៀតណាមបានក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍលឿនជាងគេនូវគម្រោងផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិតក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ វិស័យដែលទាក់ទាញវិនិយោគិនបរទេសរបស់វៀតណាម រួមមាន ហិរញ្ញវត្ថុ អប់រំ បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ក៏ដូចជាបច្ចេកវិទ្យា blockchain។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

លោក Sinitsyn លើកឧទាហរណ៍ខ្លះ ដូចជាមូលនិធិវិនិយោគនៃរដ្ឋ Temasek របស់សិង្ហបុរីបានចូលរួមគម្រោងរបស់ក្រុមហ៊ុន VNG; មូលនិធិ Softbanks & GIC បណ្ដាក់ទុនលើក្រុមហ៊ុន VNPAY; និងក្រុមហ៊ុន Warburg Pincus វិនិយោគលើកម្មវិធី Momo។ លោក Sinitsyn បានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមដើរតួនាទីសំខាន់ក្នុងការលើកទឹកចិត្ត និងការជួយអភិវឌ្ឍសេដ្ឋកិច្ចក្នុងសម័យទំនើប។ ការខិតខំប្រឹងប្រែងរបស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វៀតណាមក្នុងការរៀបចំពិធីបុណ្យ Techfest វៀតណាមដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដើម្បីស្វែងរក និងជួយគាំទ្រសហគ្រាស Startup ចូលទៅកាន់កាប់ទីផ្សារអន្តរជាតិ គឺជារបត់សំខាន់មួយក្នុងការអភិវឌ្ឍប្រព័ន្ធសេដ្ឋកិច្ចផ្លាស់ថ្មីរបស់វៀតណាម៕

បកប្រែដោយ Thanh Cong