leftcenterrightdel
រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung ថ្លែងសុន្ទរកថាបើកសន្និសីទ

ថ្លែងសុន្ទរកថាបើកសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung មានបំណងចង់ឲ្យធនាគារ Standard Chartered   ពង្រឹងការតភ្ជាប់បណ្តាវិនិយោគិន និងទាក់ទាញសម្ព័ន្ធក្រុមហ៊ុនពហុជាតិលើជុំវិញពិភពលោកមកវិនិយោគនៅវៀតណាម។ ជាពិសេស រួមជាមួយវៀតណាម ដើម្បីកសាងមជ្ឈមណ្ឌលនិងមូលដ្ឋានជំនាញ ដើម្បីនាំមកនូវកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោករដ្ឋមន្ត្រី Nguyen Chi Dung បានឲ្យដឹងថែមទៀតថា វៀតណាមបាននិងកំពុងពន្លឿនការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ជួយឧបត្ថម្ភ និងបង្កលក្ខណៈងាយស្រួលដល់អ្នកជំនាញនិងកម្មករបច្ចេកទេសមកវៀតណាម ដើម្បីស្វែងរកការវិនិយោគនិងឱកាសការងារ រួមទាំងបង្កើតកញ្ចប់លើកទឹកចិត្តពិសេស សម្រាប់គម្រោងទ្រង់ទ្រាយធំនិងមានគុណភាព៕

តាម vovworld