leftcenterrightdel
រូបថតឧទាហរណ៍ (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម)

តាមនោះ ធនាគាររដ្ឋបានសង្កត់ធ្ងន់លើភារកិច្ចសំខាន់ៗ រួមមានការជម្រុញផ្សព្វផ្សាយព័ត៌មានឃោសនាអំពីកិច្ចព្រមព្រៀង EVFTA ក្នុងវិស័យហិរញ្ញវត្ថុនិងធនាគារនៅក្នុងប្រព័ន្ធធនាគារនិងជូនដល់ប្រជាជន; ពិនិត្យឡើងវិញនូវច្បាប់របស់វៀតណាមក្នុងវិស័យហិរញ្ញវត្ថុនិងធនាគារដោយស្នើសុំធ្វើវិសោធនកម្មបំពេញបន្ថែមនិងកែលម្អបទប្បញ្ញត្តិច្បាប់ ដើម្បីធានាការអនុវត្តន៍តាមការសន្យារបស់វៀតណាម ធានាថាខ្លឹមសារពាក់ព័ន្ធនានាមិនមានការជាន់លើគ្នាក្នុងការអនុវត្តកិច្ចព្រមព្រៀង EVFTA ព្រមទាំងលើកកំពស់សមត្ថភាពប្រកួតប្រជែងនៃប្រព័ន្ធស្ថាប័នឥណទានស្របតាមស្តង់ដារអន្តរជាតិ។

លើសពីនេះទៀត គ្រប់គ្រងអតិផរណា ដើម្បីរួមចំណែកដល់ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច គាំទ្រកំណើនសេដ្ឋកិច្ច ធ្វើទំនើបកម្មប្រព័ន្ធទូទាត់ លើកស្ទួយប្រសិទ្ធភាពនៃការត្រួតពិនិត្យខាងអធិការកិច្ច និងត្រួតពិនិត្យធនាគារជាដើមផងដែរ៕

តាម vovworld.vn