leftcenterrightdel
កិច្ចព្រមព្រៀង  EVFTA នឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងបង្កើតឱកាសក្នុងរយៈពេលវែង និងកំណត់ «រូបរាង» នៃទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងវៀតណាមក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះ (រួបថតឧទាហរណ៍៖ vnanet.vn)

ទីភ្នាក់ងារសារព័ត៌មាន DPA របស់អាល្លឹម៉ង់ កាលពីថ្ងៃទី ៦ ខែសីហា បានដកស្រង់សម្តីរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នៅក្នុងឯសន្និសីទស្តីពីការអនុវត្តផែនការប្រតិបត្តិការកិច្ចព្រមព្រៀង EVFTA ដោយបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងបើកឱកាសដើម្បីជំរុញកំណើនសេដ្ឋកិច្ចវៀតណាម។

DPA ក៏បានដកស្រង់សម្តីរបស់លោក Jean-Jacques Bouflet អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាម ដោយអះអាងថាយោងតាមការស្ទង់មតិមួយ បានឲ្យដឹងថាមានថ្នាក់ដឹកនាំអង្គភាពអាជីវកម្មអឺរ៉ុបប្រមាណ ៧៤% ជឿជាក់ថា កិច្ចព្រមព្រៀង EVFTA នឹងមានផលប៉ះពាល់ជាវិជ្ជមានដល់អង្គភាពអាជីវកម្មរបស់ពួកគេ។ យោងតាមលោក Bouflet បានឲ្យដឹងថាក្នុងបរិបទសកម្មភាពអាជីវកម្មសកលលោក រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺ Covid-19 នោះ កិច្ចព្រមព្រៀង  EVFTA នឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងបង្កើតឱកាសក្នុងរយៈពេលវែង និងកំណត់ «រូបរាង» នៃទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងវៀតណាម ក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះ៕

បកប្រែដោយ Huyen Trang