លោក Le Quoc Doanh រំពឹងថា លោក Hu Suojin នឹងជូនដំណឹងដល់ក្រសួងកសិកម្មចិន និងស្ថាប័នពាក់ព័ន្ធរបស់ចិនដើម្បីបន្តដោះស្រាយការលំបាកក្នុងការនាំចេញ-នាំចូលកសិផល ដោយសារស្ថានភាពរបស់ Covid 19 នៅតែវិវឌ្ឍដ៏ស្មុគស្មាញ។ វៀតណាមមានបំណងជម្រុញការនាំចេញផ្លែឈើទៅប្រទេសចិន រួមទាំងផ្លែមៀន។

leftcenterrightdel
រូបថតឧទាហរណ៍ (vov.vn)

លោក Hu Suojin បានឲ្យដឹងថា នាឆមាសដើមឆ្នាំ ទំហំពាណិជ្ជកម្មរវាង វៀតណាម និងចិន ស្រូបយកជិត ២៦,៥% នៃទំហំពាណិជ្ជកម្មសរុបរវាងចិន ជាមួយបណ្តាប្រទេសអាស៊ាន។ នាពេលថ្មីៗនេះ ប្រទេសចិនបាននាំចូលផ្លែគូលែនជាង ៦០ ពាន់តោនរបស់ខេត្ត Bac Ninh វៀតណាម។ ស្ថានទូតចិនត្រៀមជាស្រេចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយការលំបាក ព្រមទាំង ទាក់ទងនឹងសហគ្រាស និងវិនិយោគិនធំក្នុងប្រទេសចិនដើម្បីជម្រុញការនាំចូលកសិផល៕

បកប្រែដោយ Thuy Anh