សិក្ខាសាលានេះជាឱកាសសម្រាប់សហគ្រាសបារាំងទទួលបានគោលនយោបាយពាណិជ្ជកម្ម និងការវិនិយោគរបស់វៀតណាមដែលនឹងចូលជាធរមានបន្ទាប់ពីកិច្ចព្រមព្រៀង EVFTA បានចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហា ខាងមុខនេះ។

leftcenterrightdel
លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ថ្លែងនៅក្នុងសិក្ខាសាលា

ថ្លែងក្នុងសិក្ខាសាលានេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Tran Tuan Anh ឲ្យដឹងថា វៀតណាមចង់បន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូបារាំងនៅក្នុងផ្នែកជាឧត្តមភាពរបស់បារាំងដូចជា ថាមពល (ជាពិសេសថាមពលស្អាត និង​ថាមពលកកើតឡើងវិញ)  បច្ចេកវិទ្យាខ្ពស់ កសិកម្ម ការកែច្នៃ និងផលិតកម្មជាដើម។ ទន្ទឹមនឹងនោះ លោកបានឲ្យដឹងថា វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលល្អបំផុតដែលទាក់ទងនឹងបរិស្ថានវិនិយោគ ការ​ធ្វើអាជីវកម្ម  ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់ឧស្សាហកម្ម​ដើម្បីជំរុញឲ្យបណ្តាសហគ្រាសបារាំងចូលមកវិនិយោគនៅវៀតណាមដោយទាញយកផល​ប្រយោជន៍​ពី EVFTA  ដោយហេតុនេះជំរុញការនាំចេញ ជាពិសេសឧស្សាហកម្មបន្ទាប់បន្សំ (សម្រាប់វាយនភណ្ឌ សំលៀកបំពាក់ ស្បែកជើង និងរថយន្ត ... ) និងឧស្សាហកម្មកែច្នៃចំណីអាហារ ...

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា

 

សហគ្រាសបារាំងទាំងអស់បានរំពឹងថា រដ្ឋាភិបាលវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលល្អបំផុតសម្រាប់សកម្មភាពផលិតកម្ម និងគម្រោងការនានារបស់សាហគ្រាសបារាំងនៅវៀតណាម។ និន្នាការជាទូទៅនាបច្ចុប្បន្ននេះរបស់សហគ្រាសបារាំង និងអឺរ៉ុបគឺ​​ត​ភ្ជាប់ និងកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តជាមួយសហគ្រាសនៅប្រទេសសាមីដើម្បីបង្កើតខ្សែសង្វាក់ផលិតកម្មនិងផ្គត់ផ្គង់ថ្មី ដោយ​ទាញ​យក​​ផល​​ប្រយោជន៍​​ពីកិច្ចព្រមព្រៀង EVFTA និង EVIPA ៕

បកប្រែដោយ Duy Hoan