leftcenterrightdel
លោក Mai Tien Dung រដ្ឋមន្ត្រី នាយខុទ្ទកាល័យរដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សាផ្តល់យោបល់របស់នាយករដ្ឋមន្រ្តីស្តីពីកំណែ​ទម្រង់រដ្ឋបាល ថ្លែងនៅក្នុងកិច្ចប្រជុំសន្ទនា (រូប​ថត៖ vovworld.vn)

 

ក្រោមប្រធានបទ “កំណែទម្រង់រដ្ឋបាល ជាគន្លឹះដើម្បីអនុវត្តប្រកបដោយជោគជ័យនូវ EVFTA” កិច្ចប្រជុំនេះមានការចូលរួមពីក្រសួង ស្ថាប័ន សហគមន៍សហគ្រាស និងស្ថានបេសកកម្មការទូតអឺរ៉ុបជាច្រើនទៀតដើម្បីពិភាក្សាជាមួយគ្នាលើគំរោងធ្វើកំណែទម្រង់រដ្ឋបាល រួមចំណែកក្នុងការដោះសោសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាម (EVFTA) ដែលត្រូវបានរំពឹងថានឹងចូលជាធរមានចាប់ពីថ្ងៃទី ១ សីហា ខាងមុខនេះ។

ថ្លែងមតិក្នុងឱកាសបើកសន្និសីទ លោក Nicolas Audier ប្រធាន EuroCham បានសង្កត់ធ្ងន់លើសក្ដានុពលសេដ្ឋកិច្ចរបស់វៀតណាមថា៖ “ឥឡូវនេះវៀតណាមមានឱកាសមាសដើម្បីទាញយកផលប្រយោជន៍ពី EVFTA និងទាក់ទាញការវិនិយោគផ្ទាល់ពីបណ្តាក្រុមហ៊ុនអឺរ៉ុប ដែលជាសហគ្រាសកំពុងស្វែងរកទីផ្សារបើកចំហ មានការប្រកួតប្រជែង ហើយជិតស្និតនឹងសហគ្រាស។

ដោយបង្ហាញក្តីសង្ឃឹមចំពោះអនាគតនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ រដ្ឋមន្ត្រី នាយខុទ្ធកាល័យរដ្ឋាភិបាល លោក Mai Tien Dung បានមានប្រសាសន៍ថា៖ “ដោយមានមូលដ្ឋានគ្រឹះរឹងមាំក្រោយរយៈពេល ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ការអនុវត្តកិច្ចព្រមព្រៀង EVFTA  ហើយខាងមុខនេះគឺជាកិច្ចព្រមព្រៀង EVIPA ដែលនឹងបង្កើតក្របខ័ណ្ឌប្រកបដោយស្ថិរភាព និងយូរអង្វែង ដើម្បីបង្កើនសក្តានុពលនៃកិច្ចសហប្រតិបត្តិការដែល​ធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម - វិនិយោគស័ក្តិសមទៅ​នឹងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - អ៊ឺរ៉ុប”៕

បកប្រែដោយ Thanh Cong