leftcenterrightdel
រោងចក្រផលិតត្រីនៅខេត្ដ Dong Thap វៀតណាម (រូបថត៖ vnanet.vn)

 

អត្ថបទបានបញ្ជាក់ថា វៀតណាមនិង EU នឹងលុបចោលពន្ធនាំចេញ ៩៩% ក្នុងរយៈពេល ១០ ឆ្នាំ។ ប្រការនេះអាចជួយបង្កើនការនាំចេញទំនិញរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុប ដោយទំហំពាណិជ្ជកម្ម ១៥% នៃការនាំចេញសរុបរបស់វៀតណាម។

បច្ចុប្បន្នសហគ្រាសជប៉ុនដែលមានវត្តមាននៅវៀតណាមគ្រោងនឹងទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ។ ក្នុងនាមជាប្រទេសនាំចេញទំនិញវាយនភណ្ឌ និងសម្លៀកបំពាក់ជាប់លំដាប់ទី៣ នៅលើពិភពលោកបន្ទាប់ពីប្រទេសចិននិងបង់ក្លាដែស អាស្រ័យហេតុនេះវិស័យនេះរបស់វៀតណាមនៅមានសក្ដានុពលជាច្រើន។

នៅប្រទេសវៀតណាមមានសហគ្រាសជប៉ុនជាច្រើនដែលផលិតគ្រឿងបន្លាស់រថយន្ត និងគ្រឿងម៉ាស៊ីនសម្រាប់នាំចេញទៅអឺរ៉ុប ដូច្នេះ EVFTA នឹងជួយឱ្យសហគ្រាសទាំងនេះពង្រីកផលិតកម្មនិងចូលទីផ្សារអឺរ៉ុបកាន់តែងាយស្រួល។ ផ្ទុយទៅវិញ សហភាព អ៊ឺរ៉ុបកំពុងនាំចេញទំនិញជាច្រើនដូចជាយន្តហោះនិងរថយន្តមកកាន់ប្រទេសវៀតណាម។

នៅក្នុងបរិបទនៃជំងឺ Covid-19  ដែលជះឥទ្ធិពលដល់បណ្ដាខឿនសេដ្ឋកិច្ចនៅលើពិភពលោក វៀតណាមគឺជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលបានដំណើរការសេដ្ឋកិច្ចជាធម្មតាឡើងវិញបន្ទាប់ពីជំងឺ Covid-19 បានគ្រប់គ្រងនោះ  EVFTA ត្រូវបានគេរំពឹងថានឹងជំរុញការនាំចេញរបស់វៀតណាមកើនឡើងយ៉ាងខ្លាំង៕

បកប្រែដោយ Pham Diep