leftcenterrightdel
យោងតាមលោក Phan Quoc Viet វៀតណាមបាននាំចេញឧបករណ៍ KIT ធ្វើតេស្តវីរុស Covid-19 ចំនួន ២០,០០០ ឈុតទៅប្រទេសចំនួន ៨ (រូបថត៖ vietnamnet.vn)

ក្រៅពីប្រទេសទាំងនេះ វៀតណាមក៏កំពុងចរចាដើម្បីនាំចេញឧបករណ៍ KIT ធ្វើតេស្តេវីរុស Covid-19 ទៅប្រទេសចំនួន២០ ផ្សេងទៀតផង។ យោងតាមអង្គភាពផលិតកម្ម វៀតណាមបាននាំចេញឧបករណ៍ KIT ធ្វើតេស្តេវីរុស Covid-19  ចំនួន ២០,០០០ ឈុត។

នៅលើពិភពលោក វិញ្ញាបនប័ត្រសំខាន់បំផុតចំនួនពីរសម្រាប់វាយតម្លៃគុណភាពនៃឧបករណ៍ KIT ធ្វើតេស្តេវីរុសគឺ CE របស់អ៊ឺរ៉ុប និង FDA របស់អាមេរិក។

leftcenterrightdel
ឧបករណ៍ KIT ធ្វើតេស្តវីរុស Covid-19 នៃវិទ្យាស្ថានវេជ្ជសាស្រ្តយោធា (រូបថត៖ vietnamnet.vn)

ផលិតផលនេះទទួលបានវិញ្ញាបនប័ត្រ CE និងវិញ្ញាបនប័ត្រ CFS របស់ក្រសួងសុខាភិបាល និងសង្គមកិច្ចអង់គ្លេស។ ហេតុដូច្នេះ ឧបករណ៍ KIT ធ្វើតេស្តេវីរុស Covid-19 របស់វៀតណាមអាចត្រូវបានលក់ដោយសេរីនៅក្នុងបណ្តាប្រទេសសមាជិកទាំងអស់នៃតំបន់សេដ្ឋកិច្ចអឺរ៉ុប។

នាបច្ចុប្បន្ននេះ វៀតណាមកំពុងស្នើសុំវិញ្ញាបនប័ត្រ FDA ដើម្បីនាំចេញទៅទីផ្សារអាមេរិក។ បើយោងតាមលោក Phan Quoc Viet បានឲ្យដឹងថា ប្រសិនបើគ្មានអ្វីផ្លាស់ប្តូរទេ ក្នុងរយៈពេលប្រហែលជា ២ សប្តាហ៍ទៀត ឧបករណ៍ KIT ធ្វើតេស្តេវីរុស Covid-19  របស់វៀតណាមនឹងទទួលបានវិញ្ញាបនបត្រនេះ៕

បកប្រែដោយ Huyen Trang