ក្នុងឱកាសនេះ លោក Tran Tuan Anh  បានបញ្ជាក់ថា រដ្ឋាភិបាល ក្រសួង ស្ថាប័ន តំបន់មូលដ្ឋាន និងកសិករដាំដើមគូលែនរបស់វៀតណាមមានបំណងនឹងនាំចេញផ្លែគូលែនទៅកាន់ប្រទេសជប៉ុននៅឆ្នាំ ២០២០នេះ។

leftcenterrightdel
លោក Tran Tuan Anh  ទទួលជួបលោក Yamada Takio 

ទោះជាជំងឺ Covid-19 ដែលធ្វើឲ្យប្រទេសជប៉ុនមិនអាចបញ្ជូនអ្នកជំនាញមកត្រួតពិនិត្យគុណភាពផ្លែគូលែននៅវៀតណាមក៏ដោយ ក៏ប៉ុន្តែលោករដ្ឋមន្រ្តីរំពឹងថា លោកឯកអគ្គរដ្ឋទូត ក្រសួង និងស្ថាប័នពាក់ព័ន្ធរបស់ជប៉ុននឹងចាត់វិធានការសមស្របសម្រាប់ការទទួលស្គាល់មូលដ្ឋានភូតគាមអនាម័យផ្លែគូលែនស្រស់របស់វៀតណាម។

ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏ចែករំលែកនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និងការជួយប្រជាជន និងសហគ្រាសទប់ទល់នឹងផលប៉ះពាល់នៃជំងឺ Covid-19។ ភាគីទាំងពីរមានបំណងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុង ASEAN+ ដើម្បីធ្វើពិពិធកម្ម និងធានាឲ្យខ្សែសង្វាក់ផ្គត់ផ្គង់មិនអាក់ខាន ជាពិសេសគឺខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ និងទំនិញសំខាន់ៗផ្សេងទៀត។ ព្រមទាំងវៀតណាម និងប្រទេសជប៉ុនគប្បីគាំទ្រពហុភាគីនិយម កិច្ចសហប្រតិបត្តិការពហុភាគីស្របតាមច្បាប់និងគប្បីសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តរបៀបវារៈរបស់អាស៊ាននិងអាស៊ាន-ជប៉ុន។

លោក Tran Tuan Anh បញ្ជាក់ថា ជប៉ុនតែងតែជាដៃគូសំខាន់ជួរមុខគេរបស់វៀតណាម។ វៀតណាមវាយតម្លៃខ្ពស់និងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនជប៉ុន ជាពិសេសគឺគម្រោងថាមពល និងគម្រោងឧស្ម័នធម្មជាតិរាវ LNG។ លោករដ្ឋមន្រ្តីបានឲ្យដឹងទៀតថា វៀតណាមនឹងបង្កើតឱកាសសម្រាប់សហគ្រាសជប៉ុនបន្តវិនិយោគលើវិស័យថាមពល និងគម្រោងឧស្ម័នធម្មជាតិរាវ LNG នៅវៀតណាម។ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមក៏នឹងអនុវត្តច្បាប់អំពីគម្រោង​វិនិយោគសាធារណៈតាមយន្តការភាពជាដៃគូរវាងរដ្ឋ​ និងឯកជន (PPP) ដើម្បីផ្តល់ឱកាសសហប្រតិបត្តិការក្នុងការវិនិយោគ​លើ​វិស័យថាមពលសម្រាប់សហគ្រាសជប៉ុន៕

បកប្រែដោយ Thuy Anh