leftcenterrightdel
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Bamboo Airways ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនអាកាសយានដ្ឋានទីក្រុងមុយនិច (រូបថត៖ news.zing.vn)

គេរំពឹងថាជើងហោះហើរត្រង់ចំនួន ២ នេះនឹងដំណើរការនៅខែកក្កដា ឆ្នាំ ២០២០ ដោយមានជើងហោះហើរទៅមកមួយដងក្នុងមួយសប្តាហ៍សម្រាប់ជើងហោះហើរទីក្រុងហាណូយ - ទីក្រុងមុយនិច ហើយមានជើងហោះហើរ ២ ដងក្នុងមួយសប្តាហ៍សម្រាប់ជើងហោះហើរទីក្រុងហូជីមិញ - ទីក្រុងមុយនិច។  ជើងហោះហើរទាំងពីរនេះនឹងប្រតិបត្តិការដោយយន្ដហោះតួធំប្រភេទ Boeing 787-9 Dreamliner។ ក្រុមហ៊ុនអាកាសយានដ្ឋានទីក្រុងមុយនិច សន្យានឹងគាំទ្រជាអតិបរមាចំពោះការធានាសុវត្ថិភាព និងសន្តិសុខអាកាសចរណ៍សម្រាប់ជើងហោះហើរត្រង់ទាំងនេះ។ ទន្ទឹមនឹងនោះ ការផ្តល់ព័ត៌មានលើការដឹកជញ្ជូនតាមផ្លូវអាកាស ឧស្សាហកម្ម និងទេសចរណ៍រវាងវៀតណាម និងអាល្លឺម៉ង់ក៏នឹងផ្តល់ជាប្រចាំដើម្បីគាំទ្រដល់ការអភិវឌ្ឍជើងហោះហើរត្រង់ទាំងនេះទៀតផង៕

បកប្រែដោយ Huyen Trang