ចំពោះ EVFTA វៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ដំបូងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានទំនាក់ទំនងពាណិជ្ជកម្មសេរីជាមួយ EU។ កិច្ចព្រមព្រៀងនេះក៏ជួយវៀតណាមធ្វើឱ្យប្រសើរឡើងនូវធនធានក្នុងប្លុក ដើម្បីទប់ទល់ ពង្រឹងឋានៈរបស់ខ្លួន អនុវត្តគោលនយោបាយការបរទេសប្រកបដោយឯករាជ្យ ស្វ័យភាព ពហុភាគីនីយកម្ម និងការធ្វើពិពិធកម្ម រួមជាមួយការពង្រឹង និងពង្រីកកិច្ចការការពារជាតិ សន្តិសុខ។

leftcenterrightdel
នារសៀល ថ្ងៃទី ១២ ខែកុម្ភៈ សភាអឺរ៉ុបបានអនុម័តជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) និងវៀតណាម (EVFTA) (រូបថត៖ baoquocte.vn)

ការអនុម័តលើ EVFTA បានផ្តល់ឱ្យយើងនូវឱកាសដើម្បីជំរុញការនាំចេញ ធ្វើពិពិធកម្មទីផ្សារ ទទួលបានតម្លៃបន្ថែមខ្ពស់តាមរយៈការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ថ្មី។  ទំនិញនាំចេញពីប្រទេសវៀតណាម ទៅសហភាពអឺរ៉ុបនឹងទទួលបានការអនុគ្រោះពន្ធជាច្រើន (អាចទទួលបានពន្ធគយ ០%)។  នៅពេលដែល EVFTA ចូលជាធរមានត្រូវបានគេរំពឹងថានឹងលុបបំបាត់ចោលនូវពន្ធគយជាង ៨៥% នៃការនាំចេញរបស់វៀតណាម ដែលស្មើនឹង ៧០.៣% នៃទំហំនាំចេញរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុប។ ចំនួនពន្ធត្រូវបានលុបចោលបន្ទាប់ពី ៧ ឆ្នាំ ដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន គឺមានចំនួនជាង ៩៩% ស្មើនឹង ៩៩.៧% នៃទំហំនាំចេញរបស់វៀតណាម។ ផ្ទុយទៅវិញ ប្រទេសវៀតណាម នាំចូលផលិតផលគ្រឿងម៉ាស៊ីន ឧបករណ៍សម្ភារៈវាយនភណ្ឌ គ្រឿងបន្លាស់ដឹកជញ្ជូន ដែកថែប ពី EU ក៏មានលក្ខណៈងាយស្រួលជាងមុនជាច្រើន។

ទោះយ៉ាងណាក៏ដោយ សហភាពអឺរ៉ុបគឺជាទីផ្សារសក្តានុពលប៉ុន្តែទាមទារផលិតផលត្រូវតែមានគុណភាពខ្ពស់ និងមានប្រភពដើមមកពីប្រទេសវៀតណាម ឬសហភាពអឺរ៉ុប។ បច្ចុប្បន្ននេះ វត្ថុធាតុដើមសម្រាប់ទំនិញនាំចេញរបស់វៀតណាមភាគច្រើនត្រូវបាននាំចូលពីបណ្តាប្រទេសអាស៊ី និងអាស៊ាន។ ប្រសិនបើវៀតណាមចង់នាំចេញទំនិញទៅកាន់សហភាពអឺរ៉ុបនោះ អង្គការអាជីវកម្មវៀតណាមគប្បីផ្តល់អាទិភាពដល់ការវិនិយោគទាំងថ្លៃចំណាយ ទាំងថ្លៃកម្លាំងពលកម្មដើម្បីបង្កើតផែនការផលិតវត្ថុធាតុដើមសម្រាប់ក្នុងស្រុក និងមានយុទ្ធសាស្ត្រក្នុងរយៈពេលវែងលើបញ្ហានេះ។ យើងត្រូវកសាង និងអភិវឌ្ឍតំបន់វត្ថុធាតុដើមជាច្រើន ដោយមានខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុកដើម្បីបំពេញតាមច្បាប់ប្រភពដើមនៃទំនិញមួយចំនួន ដូចជាគ្រឿងសម្លៀកបំពាក់ ស្បែកជើង គ្រឿងសិប្បកម្ម វិចិត្រកម្ម។ល។ រាល់មុខទំនិញ កសិផល និងជលផលចាំបាច់ត្រូវតែផ្លាស់ប្តូររបៀបផលិត និងកែច្នៃទៅតាមស្តង់ដារសហភាពអឺរ៉ុប។

នៅពេលអនុវត្ត EVFTA វៀតណាម និង EU នឹងក្លាយទៅជាទីផ្សារបំពេញបន្ថែម និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ ភាគីនិមួយៗនឹងធ្វើការផលិត និងលក់ទំនិញដែលភាគីម្ខាងទៀតមិនផលិតនៅក្នុងទីផ្សារក្នុងស្រុករបស់ខ្លួន ដោយបំពេញតាមតម្រូវការដែលបានកំណត់។

EVFTA នឹងជាកាលានុវត្តភាពជារៀងរហូត ប្រសិនបើយើងមិនបានត្រៀមលក្ខណៈគ្រប់បែបយ៉ាងដើម្បីបំពេញតាមកិច្ចព្រមព្រៀង។ យើងសង្ឃឹមថា អង្គការអាជីវកម្ម ផលិតករ សហគ្រិន និងកសិករពិតជាត្រូវតែផ្លាស់ប្តូរដើម្បីឱ្យមានវត្ថុធាតុដើម សម្រាប់ផលិតកម្មទំនិញ ធានានូវផលិតផលនាំចេញដែលមានគុណភាពខ្ពស់ ស្របតាមស្តង់ដារសហភាពអឺរ៉ុប។ ឱកាសផ្តល់មកឲ្យគឺត្រូវតែឆកយកឱកាស។ យើងសង្ឃឹមថា ជាមួយនឹងការខិតខំប្រឹងប្រែង ការគោរពខ្លួនឯង និងឆន្ទៈរបស់ប្រជាជនវៀតណាម យើងនឹងធ្វើឱ្យ EVFTA ក្លាយទៅជាការពិត ដើម្បីធ្វើឲ្យការផ្លាស់ប្តូរ និងការទាក់ទងប្រាស្រ័យសេដ្ឋកិច្ចរវាងវៀតណាម និងសហភាពអឺរ៉ុប មានការរីកចម្រើនយ៉ាងខ្លាំងនាពេលខាងមុខ  រួមចំណែកជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ៕

បកប្រែដោយ Huyen Trang