សក្តានុពលដ៏ធំធេង

យោងតាមអត្ថបទថ្មីៗដែលចុះផ្សាយក្នុងកាសែត The Business Times ប្រទេសវៀតណាមត្រូវបានគេចាត់ទុកថាជាខឿន​សេដ្ឋកិច្ច​ឌី​ជី​ថល​មានការរីកចម្រើនលឿនបំផុតនៅក្នុងតំបន់។ លទ្ធផលនេះភាគច្រើនបានមកពីការកាន់តែកើនឡើងនៃលំហូរទុនវិនិយោគចូលមកប្រទេសវៀតណាម។ ក្នុងរយៈពេលតែ ៤ ឆ្នាំកន្លងមកនេះ ដើមទុនប្រមាណ ១ ពាន់លានដុល្លារត្រូវបានចំណាយទៅលើវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិច​​ត្រូនិក​របស់​វៀតណាម។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងការរីកចម្រើនយ៉ាងខ្លាំងនៃអ៊ីនធឺណេត  និងឧបករណ៍ចល័ត ជាពិសេសស្មាតហ្វូនបានទទួលការពេញនិយមពីប្រជាជនវៀតណាមទាំងអស់។ ការលេចឡើងនូវប្រព័ន្ឋពាណិជ្ជកម្មអេឡិចត្រូនិចជាច្រើនដូចជា Lazada, Tiki, Shopee...  បានធ្វើឱ្យការទិញទំនិញតាមអ៊ីនធឺណេតមានភាពងាយស្រួលសម្រាប់អតិថិជនវៀតណាម។ ទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកាន់​តែ​រីកចម្រើននៅពេលអតិថិជនវ័យក្មេងចូលរួមក្នុងការទិញ និងលក់តាមបណ្តាញសង្គមកាន់តែច្រើនឡើងៗ។

បើយោងតាមរបាយការណ៍ “ទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកំពុងរីកចម្រើនរបស់វៀតណាម” ដែលបានចេញប្រកាសដោយវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយនាពេលថ្មីៗឲ្យឃើញថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់វៀតណាមមានសក្តានុពលយ៉ាងខ្លាំង។ គេរំពឹងថាប្រាក់ចំណូលពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់វៀតណាមនឹងសម្រេចបាន ១៥ ពាន់លានដុល្លារនៅឆ្នាំនេះ។ ប្រសិនបើទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់វៀតណាមអាចរក្សាបាននូវអត្រាកំណើនដូចបច្ចុប្បន្នជា ៣០% នោះ គឺទំហំទីផ្សារនៃផ្នែកនេះអាចសម្រេចបាន ៣៣ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ដែលជាប់ចំណាត់ថ្នាក់ទី ៣ នៅអាស៊ីអាគ្នេយ៍ ក្រោយឥណ្ឌូណេស៊ី (១០០ ពាន់លានដុល្លារ) និងថៃ (៤៣ ពាន់លានដុល្លារ) ។

leftcenterrightdel
ការទិញទំនិញតាមអ៊ិនធរណេតគឺមានការពេញនិយមនៅទូទាំងប្រទេសវៀតណាម (រូបថត៖ Getty Images)

គុណវិបត្តិ និងគុណសម្បតិ្ត

ទោះបីមានសក្តានុពលខ្លាំងក៏ដោយ ក៏ទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់វៀតណាមនៅតែប្រឈមនឹងបញ្ហាមួយចំនួនដែរ។ បើ​យោង​តាមរបាយការណ៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់វៀតណាមឆ្នាំ ២០១៩ ឲ្យ​ដឹង​ថា មានមនុស្សចំនួន ៥០% មិនពេញចិត្តនឹងប្រតិបត្តិការតាមអ៊ីនធឺណេតទេ ខណៈរបាយការណ៍មួយទៀតបង្ហាញថាមានមនុស្សជាច្រើនខ្វល់អំពីគុណភាពផលិតផល និងភាពខុសគ្នា​វាង​ទំនិញដែលត្រូវបានផ្សព្វផ្សាយ និងទំនិញដែលគេទទួលបាន។ គុណវិបត្តិផ្សេងៗទៀតគឺការភ័យខ្លាចរបស់អតិថិជនក្នុងការលេចធ្លាយព័ត៌មានផ្ទាល់ខ្លួន ហើយការទិញទំនិញតាមអ៊ីនធឺណេតមានភាពស្មុគស្មាញ និងថ្លៃដឹកជញ្ជូនខ្ពស់ រួមទាំងការឆបោកតាមអ៊ីនធឺណេតដូចជា ការលួចយកព័ត៌មាន ទិន្នន័យ និងគណនីធនាគារក៏ធ្វើឱ្យអតិថិជនមានការព្រួយបារម្ភអំពីការទិញទំនិញតាមអ៊ីនធឺណិតផងដែរ។

ក្រៅពី “ឧបសគ្គ” វៀតណាមក៏មានលក្ខណៈងាយស្រួលសម្រាប់ទាក់ទាញការវិនិយោគទុនពីបរទេសបន្ថែមទៀតចូលក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកផងដែរ។ បើយោតាងមរបាយការណ៍ឌីជីថលសកលឆ្នាំ២០១៩ ឲ្យដឹងថា ប្រជាជនវៀតណាមចំណាយពេល​គិតជាមធ្យមគឺ ៦ ម៉ោង ៤២ នាទីក្នុងមួយថ្ងៃដើម្បីចូលរួមសកម្មភាពនានាដែលទាក់ទងនឹងអ៊ីនធឺណេត។ នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រទេសវៀតណាមត្រូវបានគេវាយតម្លៃថាជាប្រទេសមួយដែលមានច្បាប់សមស្របសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដោយមានច្បាប់ចំនួន ៥ ក្នុងចំណោម ៦ ច្បាប់សំខាន់ៗដែលត្រូវបានប្រកាសអនុវត្តដើម្បីគ្រប់គ្រងសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ អ្នកជំនាញការផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចឲ្យដឹងថា ក្នុងបរិបទដែលប្រជាជនវៀតណាម ជាពិសេសយុវជនទិញទំនិញតាមអ៊ិនធរណេតកាន់តែច្រើនឡើងៗនេះ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកវៀតណាមនឹងទទួលបានជោគជ័យជា​ច្រើន​ថែម​ទៀត៕

បកប្រែដោយ Duy Hoan