leftcenterrightdel
អនុប្រធានរដ្ឋសភាវៀតណាម លោក Phung Quoc Hien ទទួលជួបលោក Donald Kanak ប្រធានក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន (រូបថត៖ quochoi.vn)

នៅជំនួបការងារ លោកអនុប្រធានរដ្ឋសភា Phung Quoc Hien បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លារវាងវៀតណាម និងសហភាពអឺរ៉ុប ជាពិសេស បន្ទាប់ពីកិច្ចព្រមព្រៀងក្របខ័ណ្ឌភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយបានចូលជាធរមានជាផ្លូវការ ដែលបង្កើតក្របខ័ណ្ឌច្បាប់សំខាន់មួយ និងជំរុញទំនាក់ទំនងរវាងភាគីទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។ លោក Phung Quoc Hien បានអះអាងថាវៀតណាមនឹងបង្កលក្ខណៈងាយស្រួលសម្រាប់អង្គការអាជីវកម្មអឺរ៉ុប មកស្វែងយល់ទីផ្សា និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេស លើវិស័យបច្ចេកវិទ្យាថ្មី ការលើកកម្ពស់សុខភាពរបស់ប្រជាជន និងការការពារបរិស្ថាន។ល។ ទន្ទឹមនឹងនោះ លោក Phung Quoc Hien ក៏បានរំពឹងថា ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន នឹងពង្រីកលទ្ធផលរបស់ខ្លួនក្នុងរយៈពេលកន្លងមក ព្រមទាំងជួយឧបត្ថម្ភ និងតភ្ជាប់សហគមន៍ធុរកិច្ចវៀតណាមជាមួយនឹងសហភាពអ៊ឺរ៉ុបទៀតផង។

ប្រធានក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន លោក Donald Kanak បានវាយតម្លៃថា សហភាពអឺរ៉ុប និងវៀតណាមមានសក្តានុពលអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ លោកបានអះអាងថា ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន សន្យានឹងជំរុញការវិនិយោគរបស់អង្គការអាជីវកម្មអឺរ៉ុបនៅវៀតណាម និងរួមវិភាគទានបន្ថែមទៀតដល់ទំនាក់ទំនងរវាងវៀតណាម និង EU នាពេលខាងមុខ៕

បកប្រែដោយ Huyen Trang