leftcenterrightdel
ទិដ្ឋភាពនៃការចុះហត្ថលេខាលើកិច្ចសន្យានាថ្ងៃទី៣១ ខែមីនា

យោងតាមនោះ ក្រុមហ៊ុន An Trung Industries នឹងផ្គត់ផ្គង់គ្រឿងបន្លាស់ប្លាស្ទិកសម្រាប់ផលិតទូរស័ព្ទដល់ក្រុមហ៊ុន Elentec។ នាបច្ចុប្បន្ន ក្រុមហ៊ុន Elentec ជាអ្នកផ្គត់ផ្គង់លំដាប់ទី១ ចំពោះក្រុមហ៊ុនសាជីវកម្ម Samsung ហើយដូច្នេះ ក្រុមហ៊ុន An Trung Industries បានក្លាយទៅជាអ្នកផ្គត់ផ្គង់លំដាប់ទី២ ចំពោះក្រុមហ៊ុនសាជីវកម្ម Samsung ដែលជាក្រុមហ៊ុនសាជីវកម្មផលិតទូរស័ព្ទនាំមុខគេនៅលើពិភពលោក។

យោងតាមកិច្ចសន្យា ក្រុមហ៊ុន An Trung Industries នឹងផ្គត់ផ្គង់គ្រឿងបន្លាស់ដល់ក្រុមហ៊ុន Elentec ចាប់ពីខែមីនា ឆ្នាំ២០១៩ នេះទៅ។ គ្រឿងបន្លាស់ទាំងនេះត្រូវបានប្រើប្រាស់សម្រាប់ផលិតទូរស័ព្ទរបស់ក្រុមហ៊ុនសាជីវកម្ម Samsung រួមចំណែកក្នុងការនាំយកផលិតផលរបស់វៀតណាមដែលមានគុណភាពខ្ពស់ទៅកាន់អតិថិជននៅលើពិភពលោក៕

បកប្រែដោយ Huyen Trang