រឿងនៅក្នុងភូមិ៖ ជួយគ្នាសង់ផ្ទះ
កប.អនឡាញ-ដោយឃើញមេភូមិ Tang A Pau តែងតែរវល់ជាប់ដៃជាប់ជើងមើលថែគ្រួសារក្រីក្រក្នុងភូមិដើម្បីសង់ផ្ទះ លោកស្រី Mui ជាប្រពន្ធលោក Pau បានត្អូញត្អែរថា៖ "អូ! ហេតុអ្វីបានជាលោកឯងយកចិត្តទុកដាក់ខ្លាំងចំពោះការដែលគេសង់ផ្ទះម៉្លេះ"?
"អ្នកណាសង់ផ្ទះអ្នកនោះត្រូវតែគិតគូ ម្តេចលោកចេះដឹងរឿងគេម៉្លេះ"? ប្រពន្ធគាត់ចោទសួរ អង្គុយផឹកទឹកតែ លោក Pau បានមានប្រសាសន៍ថា “អ្វីដែលអ្នកឯងនិយាយមិនត្រឹមត្រូវទេ ជាការពិតដែលគេជាអ្នកសង់ផ្ទះឲ្យគេ ប៉ុន្តែក្នុងនាមជាមេភូមិ យើងក៏ត្រូវទទួលខុសត្រូវចំពោះបងប្អូន យើងមិនអាចអើពើបានឡើយ។ គាត់ចោទសួរទៀតថា អ្នកឯងមិនចាំទេថា កាលពីលើកមុនគ្រួសាររបស់ Chiu A Sang នៅក្នុងភូមិរបស់យើងទទួលការជួយឧបត្ថម្ភពីរដ្ឋថវិកាខ្លះ ប៉ុន្តែពួកគេមិនអាចខ្ចីថវិកាបន្ថែមបានទៀតទេ ហើយក៏គ្មាននរណាជួយពួកគេដែរ។ នៅទីបំផុត ដោយទទួលបានជំនួយប៉ុណ្ណោះ ពួកគេត្រឹមតែអាចសង់ផ្ទះតូចមួយបាន ហើយមិនបានយូរប៉ុន្មានវាបានរងការទ្រុឌទ្រោមបាត់ទៅហើយ?
លោក Pau ជាអ្នកទទួលបានការអប់រំច្រើនជាងអ្នកភូមិជាច្រើនទៀត គាត់ធ្លាប់ចូលបម្រើកងទ័ព ដូច្នេះគាត់បានពង្រីកចំណេះដឹងរបស់គាត់។ លោកយល់ថា គ្រួសារក្រីក្រក្នុងភូមិភាគច្រើនគឺដោយសារតែខ្វះចំណេះដឹង ខ្វះបច្ចេកវិទ្យា និងខ្វះភាពឧស្សាហ៍ព្យាយាមក្នុងការធ្វើពលកម្ម ហើយពេលទទួលបានការឧបត្ថម្ភសាងសង់ផ្ទះប្រជាពលរដ្ឋច្រើនចេះតែពឹងផ្អែកលើជំនួយទាំងស្រុងទេ។ តួយ៉ាងដូចជាករណីគ្រួសាររបស់លោក Chiu A Sang មានជីវភាពក្រីក្រ និងទទួលបានប្រាក់ឧបត្ថម្ភសម្រាប់សង់ផ្ទះ ប៉ុន្តែដោយសារពួកគេមិនបានខិតខំធ្វើពលកម្មពីមុនមក បានជាគ្មានប្រាក់សន្សំ និងគ្មាននរណាជួយពួកគាត់ទេ នាំឱ្យគាត់សង់បានផ្ទះតូចមួយប៉ុណ្ណោះ មិនដូចការរំពឹងទុកទេ។
នេះធ្វើឲ្យលោក Pau គិតគូច្រើនណាស់។ មានគ្រួសារក្រីក្រជាច្រើនក្នុងភូមិ ហើយខ្លះទៀតក៏មិនមានលុយច្រើនទេ ដូច្នេះយើងត្រូវរួបរួមគ្នាជួយគ្នាទើបបាន។ លោក Pau បានយកបញ្ហានេះមកពិភាក្សាក្នុងកិច្ចប្រជុំរបស់ភូមិ ដោយលោកបានវិភាគយ៉ាងយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ ដែលរំលឹកថា បុព្វបុរសយើងបានប្រៀនប្រដៅថា "តាំងលំនៅឱ្យមានស្ថិរភាពហើយទើបមានជីវភាពសម្បូរសប្បាយ" គ្រប់គ្នាត្រូវតែមានផ្ទះរឹងមាំ ទើបមានក្តីសុខ ទើបនឹងចិត្តខំរកស៊ី និងក្លាយជាអ្នកមានបាន។ ដូច្នេះហើយ យើងត្រូវតែរួបរួម និងជួយគ្នាទៅវិញទៅមក នៅពេលយើងមានធុរកិច្ចសំខាន់ៗ…
ស្តាប់លោក Pau និយាយ ក៏មានអ្នកខ្លះបញ្ចេញយោបល់ថា៖ “ខ្ញុំក៏ចង់ជួយគ្រួសារពិបាកសង់ផ្ទះដែរ តែបើខ្ញុំអត់មានលុយ តើខ្ញុំអាចជួយបានដោយរបៀបណា”?។ មេភូមិបានវិភាគថា “បើយើងមានទឹកចិត្តក៏នៅតែជួយបានទោះអត់មានលុយដែរ នោះមានន័យថាយើងចូលរួមចំណែកជួយសង់ផ្ទះដោយកម្លាំងពលកម្មតែម្តង”។ ប្រជាជនបានស្តាប់តាមមេភូមិនិយាយ ដូច្នេះចាប់ពីពេលនោះមក គ្រប់គ្រួសារណានៅក្នុងភូមិដែលសង់ផ្ទះសុទ្ធតែទទួលបានជំនួយពីគ្រួសារផ្សេងៗដែរ។
គ្រួសារណាដែលដាំព្រៃដល់រដូវប្រមូលផលលក់ឈើយកលុយខ្ចីឱ្យអ្នកសង់ផ្ទះទុកជាមុន។ អ្នកដែលគ្មានលុយឱ្យខ្ចីជ្រូក និងមាន់។ នៅក្នុងភូមិ មានមនុស្សមួយចំនួនដែលចេះអាជីពជាងសំណង់ នឹងជួយទទួលបន្ទុកការសាងសង់ និងផ្តល់យោបល់ដល់គ្រួសារដែលសង់ផ្ទះអំពីរបៀបទិញសម្ភារៈឱ្យបានត្រឹមត្រូវ និងស្របនឹងថវិការបស់ម្ចាស់ផ្ទះ...។
ដោយវិធីសាស្រ្តនេះ ឆ្នាំកន្លងមក នៅក្នុងភូមិរបស់លោក Pau គ្រួសារជាងដប់នាក់មានផ្ទះថ្មី។ ជាឧទាហរណ៍ គ្រួសាររបស់លោក Chiu A Phuc បានទទួលការឧបត្ថម្ភរាប់សិបលានដុងពីសប្បូររស ជួយឱ្យគាត់អាចសង់ផ្ទះដ៏រឹងមាំមួយបាន ហើយក៏មានគ្រួសារជាច្រើនទៀតមានផ្ទះថ្មីដោយសារតែទំរង់ជួយគ្នាទៅវិញទៅមកបែបនេះដែរ៕
បកប្រែដោយ Minh Trung