Bac Lang ជាឃុំឆ្ងាយដាច់ស្រយាលមួយនៃស្រុក Dinh Lap ខេត្ត Lang Son។ កាលពីឆ្នាំ ២០០៥ មុន Bac Lang ជាឃុំមួយក្នុងចំណោមឃុំក្រីក្របំផុតក្នុងប្រទេសដែលមានអត្រាភាពក្រីក្រប្រហែល ៨០% ទន្ទឹមនឹងនោះ បញ្ហាគ្រប់គ្រង និងប្រើប្រាស់ព្រៃឈើ និងដីព្រៃឈើនៅទីនេះនៅមានកម្រិតនៅឡើយ។ ទោះបីជាគ្រួសារ និងបុគ្គលមួយចំនួនទទួលបានដី និងដីព្រៃឈើ តាមអនុក្រឹត្យលេខ 2/CP ចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ១៩៩៤ របស់រដ្ឋាភិបាល ស្តីពីការបែងចែកដីព្រៃឈើដល់អង្គការ គ្រួសារ និងបុគ្គលប្រើប្រាស់ដោយស្ថិរភាព និងយូរអង្វែងក៏ដោយ ប៉ុន្តែការបែងចែកដីព្រៃឈើមិនស្មើគ្នា គ្រួសារខ្លះទទួលបានដីរាប់រយហិកតា គ្រួសារខ្លះទទួលបានតែពីរបីហិកតា សូម្បីតែគ្រួសារខ្លះមិនមានដីស្រែចម្ការក៏ដោយ។ ស្ថានភាពនោះតម្រូវឲ្យមានការផ្លាស់ប្តូរក្នុងការគ្រប់គ្រងដីព្រៃឈើពីអាជ្ញាធរមូលដ្ឋានទៅគ្រួសារនីមួយៗក្នុងឃុំ Bac Lang។

leftcenterrightdel
រូបថតឧទាហរណ៍ (baotainguyenmoitruong.vn)

ពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៧ ការប្រជុំជាច្រើនរវាងអាជ្ញាធរ និងប្រជាជនត្រូវបានធ្វើឡើងដើម្បីស្វែងរកដំណោះស្រាយ។ ចំពោះដីព្រៃឈើដែលពីមុនប្រគល់ឲ្យកសិដ្ឋានរុក្ខកម្មគ្រប់គ្រង ប៉ុន្តែឥឡូវនៅចោលទំនេរ ប្រជាជនបានរួមគ្នាសរសេរពាក្យសុំយកដីមកវិញ។ នៅក្នុងភូមិទាំងឡាយ ជនជាតិ Tay និងជនជាតិ Dao ក៏បានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីព្រំប្រទល់នៃ​វាលស្រែ។

នៅក្នុងដំណើរការនៃការបែងចែកដីព្រៃឈើ ប្រជាជនក៏ស្វែងយល់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់ពួកគេក្នុងការគ្រប់គ្រង និងការពារព្រៃឈើផងដែរ។ ក្នុងនោះ ព្រៃឈើរបស់សហគមន៍ត្រូវបានគ្រប់គ្រងដើម្បីការពារធនធានទឹក និងអភិវឌ្ឍព្រៃឈើនៅមូលដ្ឋាន។ លើផ្ទៃដីព្រៃនៃគ្រួសារ គេបានដាំដើមអាកាស្យា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះ។ ដូចនេះ ព្រៃឈើនៅឃុំ Bac Lang ត្រូវបានដាំឡើងវិញជាបណ្តើរៗ ជីវភាពរបស់ប្រជាជនមានស្ថិរភាព និងសេដ្ឋកិច្ចកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

បន្ទាប់ពីរយៈពេលជាង ១៥ ឆ្នាំនៃការបែងចែកដីព្រៃឈើ និងការផ្ដល់លិខិតបញ្ជាក់សិទ្ធិប្រើប្រាស់ដីធ្លី សេដ្ឋកិច្ចរបស់អ្នកឃុំ Bac Lang បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយផ្តោតលើសេដ្ឋកិច្ចរុក្ខកម្ម។ លោក Loc Duong Bao លេខាគណៈកម្មាធិការបក្សឃុំ Bac Lang បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងមក ការដាំព្រៃឈើនៅឃុំ Bac Lang បាននាំមកនូវប្រសិទ្ធភាពជាក់ស្តែងជាច្រើន ចូលរួមចំណែកលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន។ ដោយសារមានការដាំព្រៃឈើ ពីឃុំមានអត្រាភាពក្រីក្រខ្ពស់ រហូតមកដល់បច្ចុប្បន្ន ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនបានប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

បកប្រែដោយ Thuy Anh