លក្ខខណ្ឌខ្ចីដើមទុនដើម្បីអភិវឌ្ឍតំបន់ដាំដុះរុក្ខជាតិឱសថដ៏មានតម្លៃ
កប.អនឡាញ - មិត្តអ្នកអាន Nguyen Van Manh នៅសង្កាត់ Dong Da ទីក្រុង Quy Nhon ខេត្ត Binh Dinh បានសួរថា តើលក្ខខណ្ឌខ្ចីដើមទុនដើម្បីអភិវឌ្ឍតំបន់ដាំរុក្ខជាតិឱសថដ៏មានតម្លៃតាមកម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ ដែលដំណាក់កាលទី១ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ត្រូវបានកំណត់យ៉ាងដូចម្តេច?
ចម្លើយ៖ ខ្លឹមសារដែលអ្នកបានសួរត្រូវបានកំណត់នៅក្នុងមាត្រា ២៧ នៃអនុក្រិត្យលេខ 28/2022/ND-CP របស់រដ្ឋាភិបាល ដូចតទៅ៖
អ្នកខ្ចីត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
១. ត្រូវបានបង្កើតឡើង ធ្វើសកម្មភាពស្របច្បាប់ មានផែនការវិនិយោគ និងប្រើប្រាស់ដើមទុនកម្ចី ដើម្បីចូលរួមក្នុងគម្រោងដាំដុះរុក្ខជាតិឱសថដ៏មានតម្លៃ និងគម្រោងមជ្ឈមណ្ឌលបង្កាត់ពូជរុក្ខជាតិដែលអនុម័តដោយស្ថាប័នមានសមត្ថកិច្ច។
២. ទទួលបានការវាយតម្លៃរបស់ធនាគារគោលនយោបាយសង្គមលើគម្រោងខ្ចីដើមទុន មុនពេលស្ថាប័នមានសមត្ថកិច្ចអនុម័ត។
៣. ធានាប្រាក់កម្ចីស្របតាមកំណត់របស់ធនាគារគោលនយោបាយសង្គម និងច្បាប់ស្តីពីប្រតិបត្តិការដែលមានការធានា។
    |
 |
គាំទ្រដល់ការអភិវឌ្ឍតំបន់ដាំដុះរុក្ខជាតិឱសថដ៏មានតម្លៃ (រូបថតឧទាហរណ៍៖ suckhoedoisong.vn) |
* មិត្តអ្នកអាន Doan Manh Hai នៅសង្កាត់ Thong Nhat ទីក្រុង Bien Hoa ខេត្ត Dong Nai បានសួរថា៖ តើដីនៃគ្រឹះស្ថានសាសនាខុសគ្នាយ៉ាងណាពីដីសម្រាប់សំណង់ជំនឿ?
ចំលើយ៖ មាត្រា ១៥៩ និងមាត្រា ១៦០ នៃច្បាប់ភូមិបាលចែងថា៖
ដីសម្រាប់គ្រឹះស្ថានសាសនា៖
១. ដីសម្រាប់កសាងមូលដ្ឋានសាសនា រួមទាំង ដីជាកម្មសិទ្ធិរបស់វត្ត ព្រះវិហារ ទីសក្ការៈបូជា កន្លែងសូត្រធម៌ វត្តអារាម សាលាបណ្តុះបណ្តាលរបស់សាសនា ទីស្នាក់ការរបស់អង្គការសាសនា និងមូលដ្ឋានផ្សេងៗរបស់សាសនាដែលរដ្ឋអនុញ្ញាត។
២. គណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត ត្រូវផ្អែកលើគោលនយោបាយសាសនារបស់រដ្ឋ ផែនការមេ និងផែនការប្រើប្រាស់ដីដែលត្រូវបានអនុម័តលើផ្ទៃដីដែលត្រូវបែងចែកទៅឲ្យគ្រឹះស្ថានសាសនាដោយស្ថាប័នមានសមត្ថកិច្ចរបស់រដ្ឋ។
ដីសម្រាប់សំណង់ជំនឿ
១. ដីសម្រាប់សំណង់ជំនឿរួមមានដីមានប្រាសាទ ទីសក្ការៈបូជា និងកន្លែងគោរពបូជារបស់គ្រួសារនានា។
២. ដីសម្រាប់សំណង់ជំនឿ ត្រូវប្រើប្រាស់ក្នុងគោលបំណងត្រឹមត្រូវ និងស្របតាមគម្រោងផែនការប្រើប្រាស់ដី គម្រោងផែនការសាងសង់ទីក្រុង គម្រោងផែនការសាងសង់ទីប្រជុំជនជនបទ ដែលត្រូវបានអនុម័តដោយស្ថាប័នមានសមត្ថកិច្ចរបស់រដ្ឋ។
៣. ការសាងសង់ និងពង្រីកប្រាសាទ ទីសក្ការៈបូជា និងកន្លែងគោរពបូជារបស់គ្រួសារនានា ត្រូវមានការអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ចពីរដ្ឋ៕
បកប្រែដោយ Thuy Anh