ក្នុងនោះក្រុមហ៊ុនអគ្គិសនី Kon Tum (PC Kon Tum) ជាសមាជិកនៃក្រុមការងារលេខ ២៦២ បានអនុវត្តសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើន ដើម្បីជួយឃុំ Muong Hoong អភិវឌ្ឍសេដ្ឋកិច្ច និងកសាងជនបទថ្មី។ ក្នុងឱកាសជួបសំណេះសំណាលជាមួយលោក Nguyen Van Hanh នាយក PC Kon Tum យើងបានដឹងថា ឃុំ Muong Hoong ជាតំបន់រស់នៅរបស់ជនជាតិភាគតិច ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម ហើយជីវភាពរស់នៅរបស់ប្រជាជននៅតែលំបាក។ ជាពិសេសមានគ្រួសារក្រីក្រត្រូវរស់នៅក្នុងផ្ទះមានសភាពការណ៍ទ្រុឌទ្រោម។ ដើម្បីជួយគ្រួសារក្រីក្រខំប្រឹងឈោងឡើងរួចផុតពីភាពក្រីក្រ PC Kon Tum បានឧបត្ថម្ភឃុំ Muong Hoong សាងសង់ផ្ទះចំនួន ៣ ខ្នង ដែលមានតម្លៃសរុបចំនួន ១៥០ លានដុង និងផ្តល់ឧបករណ៍ប្រើប្រាស់ និងជួយដំឡើងឧបករណ៍អគ្គិសនី។

leftcenterrightdel
កម្មាភិបាល និងសមាជិកសម្ព័ន្ធយុវជន នៃក្រុមហ៊ុនអគ្គិសនី Kon Tum អនុវត្តគម្រោង "បំភ្លឺផ្លូវជនបទ" នៅភូមិ Lang Moi ឃុំ Muong Hoong (Dak Glei, Kon Tum)

រស់នៅក្នុងផ្ទះថ្មីដ៏រឹងមាំ និងធំទូលាយ ដែលសាងសង់ដោយ PC Kon Tum ជិតមួយឆ្នាំហើយ លោកយាយ Y Mac នៅភូមិ Dak Be ឃុំ Muong Hoong ច្បាស់ជាមានអារម្មណ៍សុខស្រួល និងសប្បាយចិត្ត។ ផ្ទះដ៏ទ្រុឌទ្រោមមួយខ្នងកាលពីមុន ធ្វើឱ្យលោកយាយបារម្មខ្លាំង នៅរពេលរដូវភ្លៀងធ្លាក់ និងខ្យល់ព្យុះមកនោះ ឥឡូវនេះត្រូវបានជំនួសដោយផ្ទះដ៏រឹងមាំមួយហើយ។ «ខ្ញុំសប្បាយចិត្តណាស់ ដោយបានរស់នៅក្នុងផ្ទះស្អាតបែបនេះ។ ខ្ញុំសូមអរគុណជូនចំពោះបុគ្គលិកនៃក្រុមហ៊ុនអគ្គិសនីខេត្ត Kon Tum»។

យោងតាមលោក Le Ba The ប្រធានគណៈកម្មាធិការប្រជាជនឃុំ Muong Hoong ឲ្យដឹងថា ការជួយគាំទ្ររបស់ Kon Tum PC នឹងរួមចំណែកជួយឃុំ Muong Hoong បំពេញលក្ខខណ្ឌអគ្គិសនី និងលប់បំបាត់ផ្ទះទ្រុឌទ្រោម ក្នុងការកសាងជនបទថ្មី លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។ ចាប់តាំងពីការបង្កើតក្រុមការងារលេខ ២៦២ និយាយរួម និង PC Kon Tum និយាយដោយឡែក ជាពិសេសជីវភាពរស់នៅរបស់ប្រជាជនក្នុងឃុំ Muong Hoong បានផ្លាស់ប្តូរច្រើន។ ពីឃុំមួយជួបការលំបាកខ្លាំង រហូតមកដល់ពេលនេះ ឃុំសម្រេចបានលក្ខណៈវិនិច្ឆ័យកសាងជនបទថ្មី ៨/១៩ ហើយកំពុងខិតខំសម្រេចបាននូវលក្ខណៈវិនិច្ឆ័យចំនួន ១២ នៅចុងឆ្នាំ ២០២២នេះ។ អត្រាគ្រួសារក្រីក្របានថយចុះជាង ១១% លើសពីគោលដៅដែលបានកំណត់៕

បកប្រែដោយ Duy Hoan