អស់រយៈពេលជាយូរបន្ទាប់ពីថ្ងៃរំដោះជាតិនោះ ឃុំ Nam Ka នៅតែស្ថិតក្នុងស្ថានភាពថយក្រោយ មានការអភិវឌ្ឍយឺតយ៉ាវ ជីវភាពរបស់ប្រជាជននៅទីនេះតែងតែប្រឈមមុខនឹងភាពក្រីក្រ។ ធ្វើយ៉ាងណាដើម្បីឱ្យ Nam Ka រួចផុតពីភាពក្រីក្រគឺជាសំនួរមួយដែលអាជ្ញាធរមូលដ្ឋានតែងតែគិតគូមកក្នុងពេលកន្លងមក...

leftcenterrightdel
ក្រុមការងារស្រុក Lac ចុះជួយបងប្អូនឃុំ Nam Ka ក្នុងការរួចផុតពីភាពក្រីក្រ

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការយកចិត្តទុកដាក់ និងការគាំទ្រពីអាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ការកាត់បន្ថយភាពក្រីក្រនៅ Nam Ka បានសម្រេចនូវលទ្ធផលគួរឱ្យលើកទឹកចិត្ត។ យោងតាមលោក Y Wang Buon Rung លេខាគណៈកម្មាធិការបក្សឃុំ Nam Ka បានឱ្យដឹងថា៖ តំបន់មានដីធ្លី ទំហំព្រៃ និងទំហំដីព្រៃធំទូលាយ។ ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះបក្ស និងរដ្ឋ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺអគ្គិសនី ផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រ ដូច្នេះអត្រាភាពក្រីក្របានថយចុះយ៉ាងឆាប់រហ័ស។ បច្ចុប្បន្នឃុំទាំងមូលមានគ្រួសារចំនួន ៦៩៨ ដោយមានប្រជាជនចំនួន ២,៧៩៦ នាក់ក្នុងនោះ ជនជាតិ E De និងជនជាតិ M’nong មានចំនួន ៧៩%។

ទាក់ទងនឹងដីផលិតកម្មកសិកម្ម ឃុំ Nam Ka មាន ៧២៣ ហិកតា ជាមធ្យមគឺ មួយគ្រួសារ មានដីជាង ១ ហិកតា។ លើសពីនេះទៅទៀត លក្ខខណ្ឌធម្មជាតិក្នុងតំបន់មានលក្ខណៈសមស្របសម្រាប់ការអភិវឌ្ឍបសុសត្វបសុបក្សី និងវារីវប្បកម្ម នៅក្នុងអាងស្តុកទឹកទំនប់វារីអគ្គីសនី Buon Tua Srah។ បច្ចុប្បន្នឃុំទាំងមូលបានបង្កើតហ្វូងសត្វ និងបសុបក្សីសរុបជាង ១២,០០០ ក្បាល។ ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងកំឡុងឆ្នាំ ២០១០-២០២០ Nam Ka ត្រូវបានវិនិយោគជាង ១៥ ពាន់លានដុង សម្រាប់ការកសាងជនបទថ្មី។ ចាប់ពីឆ្នាំ ២០១៥ រហូតមកដល់បច្ចុប្បន្ន គ្រួសារក្រីក្រនៅឃុំ Nam Ka ត្រូវបានទទួលជំនួយជាង ២៣ ពាន់លានដុង ពីកម្មវិធីកាត់បន្ថយភាពក្រីក្រ។  អាស្រ័យហេតុនោះ ជាលទ្ធផលទទួលបាន គឺអត្រាភាពក្រីក្ររបស់ឃុំបានថយចុះគួរឱ្យកត់សម្គាល់ពី ៦៥.១% ក្នុងឆ្នាំ ២០១៥ មក ត្រឹម ៣៥% នៅឆ្នាំ ២០២១។

ថ្វីត្បិតតែអត្រាភាពក្រីក្រនៅឃុំ Nam Ka មានការថយចុះជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែវានៅតែខ្ពស់ ហើយនិងខ្ពស់ជាងកម្រិតមធ្យមរបស់ស្រុក Lac ថែមទៀត។ ដើម្បីស្វែងរកវិធីកាត់បន្ថយភាពក្រីក្រឱ្យបានឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ឃុំបាននិងកំពុងខិតខំប្រមូលការគាំទ្រសម្រាប់អនុវត្តគម្រោង និងគំរូនានានៃការផ្លាស់ប្តូរនូវរចនាសម្ព័ន្ធនៃរុក្ខជាតិ និងសត្វចិញ្ចឹមដើម្បីបង្កើនចំណូលដល់ប្រជាជន ជាពិសេសគ្រួសារជនជាតិភាគតិច។

ដើម្បីបង្កើតរបកគំហើញនៃការកាត់បន្ថយភាពក្រីក្រចាប់ពីដើមឆ្នាំ ២០២១មកម៉្លេះ និងដើម្បីអនុវត្តសេចក្តីសម្រេចលេខ ០៥-NQ/HU របស់គណៈកម្មាធិការបក្សស្រុក Lac នីតិកាលទី XV ស្តីពីការដឹកនាំក្នុងការអនុវត្តភារកិច្ចរៀបចំរចនាសម្ព័ន្ធឡើងវិញនូវដំណាំ និងសម្ភារៈសម្រាប់អំឡុងឆ្នាំ ២០២១-២០២៥ គណៈកម្មាធិការបក្សឃុំ Nam Ka  បានចាត់តាំងកម្មាភិបាល និងសមាជិកបក្ស ជាអ្នកទទួលខុសត្រូវភូមិនីមួយៗ។

ជាមួយនឹងវិធីសាស្រ្តនេះ សង្ឃឹមថា Nam Ka នឹងមានការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងការគាំទ្រជនជាតិភាគតិចដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពនៅចន្លោះឆ្នាំ ២០២១-២០២៥ និងឆ្នាំបន្តបន្ទាប់។ លោក Y Hue M’la ជាអនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សឃុំ Nam Ka បានសង្កត់ធ្ងន់ថា៖ “ពីវិធីខាងលើ ដោយមានការប្តេជ្ញាចិត្តខាងនយោបាយ និងការឯកភាពជាតិខ្ពស់បំផុតក្នុងរយៈពេល ២០២១-២០២៥ ឃុំ Nam Ka ខិតខំសម្រេចបានគោលដៅជារៀងរាល់ឆ្នាំ កាត់បន្ថយបានពី ៤-៥% នៃគ្រួសារក្រីក្រ បង្កើនចំណូលមធ្យមមនុស្សម្នាក់ពី ១៩.១ លានដុង/នាក់នៅឆ្នាំ ២០២០ ឡើងដល់ ២៥.២ លានដុង/នាក់នៅឆ្នាំ ២០២៥ "៕

បកប្រែដោយ Minh Trung