ដើម្បីបង្កលក្ខណៈអំណោយផលដល់គ្រួសារក្រីក្រមួយចំនួនឱ្យមានកន្លែងរស់នៅថ្មី យុទ្ធជននៃអង្គភាព ៣៧៩ មិនចេះខ្វល់ខ្វាយនឹងការលំបាកទេ តែថែមទាំងមានការប្តេជ្ញាចិត្តខ្ពស់គឺធានានូវការវិវឌ្ឍ និងគុណភាពនៃសំណង់ទៀតផង។

លោក Lo Van Anh ប្រធានភូមិ Tan Phong ឃុំ Si Pa Phin បានមានប្រសាសន៍ថា៖ “យោងតាមលក្ខណៈវិនិច្ឆ័យថ្មីនោះ គឺភាគរយនៃគ្រួសារក្រីក្រ និងជិតបន្ទាត់ក្រីក្រនៅក្នុងភូមិមានរហូតដល់ ៥៧% ដែលក្នុងនោះគ្រួសារក្រីក្រជាច្រើនជួបការលំបាកអំពីលំនៅដ្ឋាន។ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់លើ មកដល់សព្វពេលនេះភូមិទាំងមូលមាន ១២ គ្រួសារដែលបានជួយសាងសង់ផ្ទះថ្មីទាំងស្រុង បានជាប្រជាជនមានការរំភើបចិត្តយ៉ាងខ្លាំង។ នេះជាការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ដែលក្នុងនោះកងទ័ពជាកម្លាំងសំខាន់ជួយប្រជាជនដោយផ្ទាល់។

leftcenterrightdel
អង្គភាព ៣៧៩ ជួយសាងសង់ផ្ទះឱ្យប្រជាជននៅភូមិ Nam Po ខេត្ត Dien Bien

តាមរយៈការស្វែងយល់ យើងខ្ញុំបានដឹងថា អនុវត្តគោលនយោបាយរបស់គណៈកម្មាធិការប្រជាជនខេត្ត Dien Bien និងយោធភូមិភាគទី ២ ស្តីពីការជួយគ្រួសារទទួលរបបគោលនយោបាយ និងគ្រួសារក្រីក្រក្នុងភូមិសាស្រ្តខេត្តសាងសង់ និងជួសជុលផ្ទះនោះ អង្គភាព ៣៧៩ ដែលទទួលបានការប្រគល់ភារកិច្ចឱ្យសាងសង់ផ្ទះថ្មីចំនួន ៥៦ ខ្នងនៅឃុំ Si Pa Phin ដែលផ្ទះនីមួយៗមានតម្លៃ ៥០ លានវៀតណាមដុង។ ជាមួយនឹងគោលការណ៍គឺរដ្ឋជាអ្នកជួយថវិកា រីឯប្រជាជន និងកងទ័ពចូលរួមដោយកម្លាំងពលកម្មនោះ អង្គភាព ៣៧៩ បានអនុវត្តតាមគោលដៅសាងសង់ផ្ទះ “៣ រឹង” ពោលគឺ៖ គ្រឹះចាក់បេតុង ដំបូលប្រក់ស័ង្កសី ជញ្ជាំងព័ទ្ធជំវិញដោយស័ង្កសីត្រជាក់។ ជាមួយនឹងវិធីសាស្រ្តនេះ ផ្ទះបានធ្វើនឹងមានសុវត្ថិភាព និងសមរម្យក្នុងខ្ទង់ថវិកាដែលបានជួយឧបត្ថម្ភផង ហើយនិងជួយកាត់បន្ថយបានការកាប់ដើមឈើធ្វើផ្ទះរបស់ប្រជាជនផង។ ទន្ទឹមនឹងការជួយសាងសង់ផ្ទះដល់គ្រួសារទទួលរបបគោលនយោបាយ និងគ្រួសារក្រីក្រដែលមានជួបការលំបាកអំពីលំនៅដ្ឋាននោះ អង្គភាព ៣៧៩ ក៏បានអនុវត្តគម្រោងមួយចំនួនអំពីការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ជួយប្រជាជនឱ្យរកដំណោះស្រាយចំពោះការលំបាកជាបណ្តើរៗ នាំមកនូវស្ថិរភាពក្នុងជីវភាព រួមចំណែកទប់ស្កាត់ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋដោយសេរី។

ចែករំលែកជាមួយយើងខ្ញុំ លោកវរសេនីយ៍ឯក Nguyen Van Huan ជាប្រធាននយោបាយនៃអង្គភាព ៣៧៩ បានឱ្យដឹងថា៖ “ផ្ទះនីមួយៗ និងគំរោងសំណង់នីមួយៗដែលត្រូវបានធ្វើនៅតំបន់នេះសុទ្ធតែមានអត្ថន័យជាក់ស្តែងដើម្បីជួយប្រជាជនលើកកំពស់គុណភាពនៃការរស់នៅ។ ប្រការនេះបញ្ជាក់ពីការយកចិត្តទុកដាក់ពិសេសរបស់បក្ស និងរដ្ឋ ជាមួយជនជាតិភាគតិច។ បន្ទាប់ពីការអនុវត្តបានជាងមួយឆ្នាំហើយនោះ រហូតមកដល់ពេលនេះ យើងបានបញ្ចប់ការងារនេះតាមផែនការដែលបានដាក់ចេញ ជួយគ្រួសារទទួលរបបគោលនយោបាយ និងគ្រួសារក្រីក្រឱ្យមានផ្ទះថ្មី។ ក្នុងអំឡុងពេលនៃដំណើរការសាងសង់ ទោះបីពួកគេត្រូវធ្វើការក្នុងស្ថានភាពដ៏លំបាកបណ្តាលពីកំដៅថ្ងៃក៏ពិតមែន ក៏នាយទាហាន និងពលទាហានទាំងអស់នៃអង្គភាពតែងតែមានសេចក្តីរីករាយដោយបានចូលរួមចំណែកដើម្បីជួយដល់ប្រជាជននៅតំបន់ព្រំដែនឱ្យមានកន្លែងរស់នៅថ្មី ធំទូលាយ និងស្អាតស្អំ៕

បកប្រែដោយ Minh Trung