leftcenterrightdel
រូបថតឧទាហរណ៍ (hanoimoi.com)

ចម្លើយ៖ យោងតាមមាត្រាទី ៣ អនុក្រិត្យលេខ 57/2017/NĐ-CP ស្ដីពីគោលនយោបាយអាទិភាពសម្រាប់ការជ្រើសរើសសិស្សមត្តេយ្យ សិស្ស និងនិស្សិតជនជាតិភាគតិចបានចែងថា សិស្សមត្តេយ្យ សិស្ស និងនិស្សិតជនជាតិភាគតិចត្រូវបានផ្តល់អាទិភាពចូលសិក្សានៅគ្រឹះស្ថានអប់រំស្របតាមគោលបំណងរបស់ពួកគេ៖

១.  សិស្សមត្តេយ្យត្រូវបានរៀននៅសាលាមត្ដេយ្យនិងថ្នាក់មត្ដេយ្យរដ្ឋ។

២. សិស្សបឋមសិក្សាត្រូវបានសិក្សានៅសាលាវិទ្យាល័យសម្រាប់ជនជាតិភាគតិចនិងសាលាបឋមសិក្សា។

៣. សិស្សបឋមសិក្សាដែលបានបញ្ចប់ការសិក្សាត្រូវបានចូលសិក្សានៅសាលាវិទ្យាល័យសម្រាប់ជនជាតិភាគតិច និងសាលាអនុវិទ្យាល័យ។ 

៤. សិស្សដែលបញ្ចប់ការសិក្សានៅអនុវិទ្យាល័យត្រូវបានសិក្សានៅសាលាវិទ្យាល័យសម្រាប់ជនជាតិភាគតិច និងសិក្សានៅវិទ្យាល័យនិងគ្រឹះស្ថានអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

៥. សិស្សដែលបានបញ្ចប់ការសិក្សានៅវិទ្យាល័យត្រូវបានសិក្សានៅតាមមហាវិទ្យាល័យនានា និងគ្រឹះស្ថានអប់រំវិជ្ជាជីវៈ។

* មិត្ដអ្នកអាន Nguyen Thanh Ha នៅសង្កាត់ Hai Tan ទីក្រុង Hai Duong ខេត្ត Hai Duong បានសួរថា៖ តើកាតព្វកិច្ចរបស់អង្គការនិងបុគ្គលក្នុងការអនុវត្តសិទ្ធិសេរីភាពខាងជំនឿ និងសាសនាត្រូវបានកំណត់យ៉ាងដូចម្តេច?

ចម្លើយ៖ យោងតាមមាត្រាទី ៩ ច្បាប់ស្តីពីជំនឿសាសនា និងកាតព្វកិច្ចរបស់អង្គការ និងបុគ្គលក្នុងការអនុវត្តសិទ្ធិសេរីភាពខាងជំនឿ និងសាសនាត្រូវបានចែងថា៖

១. អង្គការនិងបុគ្គលចូលរួមសកម្មភាពនៃជំនឿ និងសាសនាត្រូវតែគោរពរដ្ឋធម្មនុញ្ញ ច្បាប់និងកំណត់ផ្សេងនៃច្បាប់ពាក់ព័ន្ធដទៃទៀត។

២. អ្នកមុខអ្នកការ អ្នកបួស អ្នកតំណាងនិងគណៈគ្រប់គ្រងគ្រឹះស្ថានសាសនាមានទំនួលខុសត្រូវក្នុងការណែនាំសាសនិក អ្នកចូលរួមសកម្មភាពសាសនាត្រូវតែអនុវត្ដតាមកំណត់របស់ច្បាប់៕

បកប្រែដោយ Pham Diep