ដើម្បីជៀសវាងសត្វព្រៃ គោ និងក្របី កាប់បំផ្លាញដើមឈើ ក្រុមគ្រួសារភាគច្រើនបានធ្វើរបងព័ទ្ធជុំវិញផ្ទះ ប៉ុន្តែមិនកសាងក្លោងទ្វារទេ តែដាក់ជណ្តើរពីរនៅសងខាងរបងសម្រាប់ការឡើងចុះ។ ដោយឃើញបានរឿងនេះ មេបញ្ជាការកងពលតូចវិស្វកម្មលេខ ៤១៤ បានជួបជាមួយអ្នកចាស់ក្នុងភូមិ និងមេភូមិ ដើម្បីឃោសនា និងចលនាប្រជាជនយករបងចេញដើម្បីកសាងក្លោងទ្វារ។

leftcenterrightdel
កងពលតូចវិស្វកម្មលេខ៤១៤ ជួយប្រជាជនភូមិ Do – Ta Vong សាងសង់ជង្រុកសត្វគោ

លោក Ho Khien ជាអ្នកមានកិត្ដិនាមក្នុងភូមិបានអនុវត្តដំបូងបង្អស់នូវចលនានេះ។ ដោយទទួលបានជំនួយពីកងទ័ព ក្លោងទ្វារសម្រាប់ការបិទបើកត្រូវបានសង់ឡើង។ បន្ទាប់មក ប្រជាជនជាច្រើនក៏ស្នើឲ្យកងទ័ពជួយកសាងក្លោងទ្វារជាបន្តបន្ទាប់។ ដោយគិតថា ក្រុមគ្រួសារភាគច្រើនក្នុងភូមិមិនទាន់មានបន្ទប់ទឹកនិងបង្គន់អនាម័យទេ កងពលតូចវិស្វកម្មលេខ៤១៤ បានចលនាយ៉ាងសកម្ម ហើយក្រុមគ្រួសារចំនួន៣៨ បានយល់ព្រមឲ្យកងទ័ពជួយសាងសង់បង្គន់អនាម័យ។ តាមរយៈការស្វែងយល់ កងទ័ពក៏ដឹងដែរថា អ្នកភូមិនៅរក្សាទំនៀមទម្លាប់និងរបៀបរស់នៅពឹងផ្អែកទៅលើធម្មជាតិ មិនដឹងពីរបៀបដាំបន្លែនិងចិញ្ចឹមសត្វ។ ដោយមានការឃោសនា និងចលនាពីអាជ្ញាធរ និងអង្គការមហាជននៅមូលដ្ឋាន ហើយនិងត្រូវបានកម្មាភិបាល យុទ្ធជននៃកងពលតូចវិស្វកម្មលេខ៤១៤ ណែនាំនោះ ប្រជាជនទើបបានដឹងពីរបៀបដាំបន្លែនិងចិញ្ចឹមសត្វ។ ក្នុងដំណើរការទៅធ្វើចលនាមហាជន យុទ្ធជនកងពលតូចវិស្វកម្មក៏បានសាងសង់ផ្លូវប្រវែងជិត ១០០ ម៉ែត្រ ប្រគល់ទឹកប្រាក់ អង្ករ គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ និងសៀវភៅសម្រាប់សិស្ស ព្យាបាលជំងឺ និងចែកឱសថឥតគិតថ្លៃជូនប្រជាជនជាង ១៥០ នាក់។ល។

លោក Ho Phoong មេភូមិ Do – Ta Vong ចែករំលែកថា យើងខ្ញុំសូមអរគុណចំពោះមនោសញ្ចេតនា ការយកចិត្តទុកដាក់របស់កងពលតូចវិស្វកម្មលេខ៤១៤ ដោយបានជួយប្រជាជននៅក្នុងភូមិលប់បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងកសាងជនបទថ្មី។ ចាប់តាំងពីថ្ងៃដែលកងទ័ពមកដល់ទីនេះ ប្រជាជនមានក្ដីសប្បាយរីករាយ ភូមិកាន់តែស្អាត និងមានសណ្តាប់ធ្នាប់ ហើយផ្នត់គំនិតរបស់ប្រជាជនមានការផ្លាស់ប្តូរជាវិជ្ជមាន៕

បកប្រែដោយ Thuy Anh