leftcenterrightdel
រូបថតឧទាហរណ៍៖ chinhphu

កម្មវិធីសិក្សាទាំងពីរនេះគ្រោងនឹងចាប់ផ្តើមដាក់ឲ្យដំណើរការនៅចុងខែមីនា ឆ្នាំ២០២០ ហើយត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ដែល​អនុញ្ញាតឱ្យមនុស្សគ្រប់រូបដែលចាប់អារម្មណ៍ចំពោះការព្យាបាល Covid-19 អាចចូលទៅកាន់គេហទំព័រដោយភាពងាយស្រួល។ វគ្គសិក្សាដំបូងមានរយៈពេល ១០ ម៉ោង ផ្តោតលើការផ្តល់ចំណេះដឹងនានាដែលទាក់ទងនឹងការសម្រេចវិធានការព្យាបាលជាបឋមសម្រាប់អ្នកជំងឺដែលឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ (SARI) ដោយ​តែងតែកើតមានចំពោះអ្នកជំងឺដែលឆ្លងវីរុសផ្លូវដង្ហើមទើបលេចចេញថ្មីៗនេះដូចជា ជំងឺផ្តាសាយបក្សី (H5N1, H7N9), Covid-19។ វគ្គសិក្សាទី ២ មានរយៈពេល ៣ ម៉ោងនឹងផ្តល់ចំណេះដឹងអំពីវិធីសាស្រ្តរកឃើញ បង្ការ ទប់ស្កាត់​ និងការគ្រប់គ្រងវីរុសផ្លូវដង្ហើម​ដែលកំពុងកើតមានឡើង​នាពេលថ្មីៗនេះ រួមទាំងវីរុស SARS-CoV-2។

អ្នកដែលចាប់អារម្មណ៍នឹងវគ្គសិក្សាទាំងពីរនេះ​អាចចូលតាមរយៈគេហទំព័រ OpenWHO: https://​ope​nwho​.or​g/​c​hannels​/​c​o​​v​id-19-national-languages៕

បកប្រែដោយ Duy Hoan