បន្ទាប់ពីជម្លោះនៅទសវត្សឆ្នាំ ១៩៩០ នៅតំបន់បាល់កង់ខាងលិចសហភាពអឺរ៉ុបនិងបណ្តារដ្ឋជាសមាជិកបានសម្រេចចិត្តថាចាំបាច់មានសមត្ថភាពក្នុងការរៀបចំផែនការនិងអនុវត្តបេសកកម្មនិងសកម្មភាពរបស់ខ្លួន។ នៅឆ្នាំ ២០០៣ សហគមន៍អឺរ៉ុបបានធ្វើប្រតិបត្តិការចំនួនពីរជាលើកដំបូងដែលរួមមានការដាក់ពង្រាយប៉ូលីសនៅបូស្នៀ - ហឺហ្សេហ្គូវីណា និងកងកំលាំងយោធានៅម៉ាសេដ្វាន។ ចាប់តាំងពីពេលនោះមក សហគមន៍អឺរ៉ុប បានអនុវត្តប្រតិបត្តិការនិងបេសកកម្មសរុបចំនួន ៣៤ នៅលើទ្វីបចំនួន ៣ ក្នុងនោះ មានសកម្មភាពគ្រប់គ្រងវិបត្តិស៊ីវិលចំនួន ២២ និងសកម្មភាពគ្រប់គ្រងវិបត្តិយោធាចំនួន ១២ ។

leftcenterrightdel
វិស័យឧស្សាហកម្មស្បែកជើងវៀតណាមមានការអភិវឌ្ឍយ៉ាងខ្លាំង (រូបថត៖hanoi​moi.​com.vn)

 

បច្ចុប្បន្នសហភាពអឺរ៉ុបកំពុងរក្សាសកម្មភាពគ្រប់គ្រងវិបត្តិយោធាចំនួន ៦ និងសកម្មភាពគ្រប់គ្រងវិបត្តិស៊ីវិលចំនួន ១០ ដែលមានបុគ្គលិកប្រហែល ៥,០០០ នាក់។ គោលបំណងនៃសកម្មភាពទាំងនេះគឺដើម្បីថែរក្សាសន្តិភាពទប់ស្កាត់ជម្លោះ ពង្រឹងសន្តិភាពអន្តរជាតិ ថែរក្សាប្រព័ន្ធច្បាប់ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រ។

ក្នុងអំឡុងពេលនៃការអនុវត្តរាល់សកម្មភាពគ្រប់គ្រងវិបត្តិរបស់សហភាពអឺរ៉ុបប្រទេសជាដៃគូចំនួន ១៨ រួមមានស្វីស កាណាដា ន័រវេ អាល់បានី ឈីលី ម៉ាសេដូន ទួរគី ម៉ុងតេណេហ្គ្រូ រុស្ស៊ី កូរ៉េ ហ្សកហ្ស៊ី ម៉ុលដាវី បូស្នៀ - ហឺហ្សេហ្គូវីណា ... បានចូលរួមនិងបរិច្ចាគស្របតាមសមត្ថភាពរបស់ពួកគេ។ មូលដ្ឋានគ្រឹះនៃកិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប និងបណ្តាប្រទេសដៃគូរបស់ខ្លួនដែលរៀបរាប់ខាងលើគឺយុទ្ធសាស្ត្រសកលរបស់សហភាពអឺរ៉ុបឆ្នាំ ២០១៦ (EUGS) រួមជាមួយនិងគោលនយោបាយការពារជាតិនិងសន្តិសុខរួមរបស់សហភាពអឺរ៉ុប (CSDP)។ ប្រទេសជាដៃគូទាំងអស់មានសិទ្ធិធ្វើការសម្រេចចិត្តដោយខ្លួនឯងនៅពេលចូលរួមសកម្មភាពគ្រប់គ្រងវិបត្តិរបស់សហភាពអឺរ៉ុបស្តីពីភារកិច្ច កម្រិតនៃការចូលរួមស្របតាម ផលប្រយោជន៍យុទ្ធសាស្ត្រ តម្រូវការនិងសមត្ថភាពរបស់ខ្លួនឯង។ បណ្តាប្រទេសដៃគូបច្ចុប្បន្នបានចូលរួមនៅក្នុងសកម្មភាពចំនួន ៩ នៃសកម្មភាពគ្រប់គ្រងវិបត្តិស៊ីវិលសរុបចំនួន ២២ របស់សហភាពអឺរ៉ុប។

ប្រទេសវៀតណាម - ដៃគូទទួលខុសត្រូវក្នុងតំបន់និងពិភពលោក

វៀតណាមមានទំនាក់ទំនងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយ EU។ បន្ទាប់ពីកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិង EU (PCA) ចូលជាធរមានក្នុងឆ្នាំ ២០១៩ វៀត​ណាមនិងសហភាពអឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA)   តាមរយៈនោះភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្តិភាពនិងនីតិរដ្ឋតាមរយៈវិធីសាស្រ្តពហុភាគីនិងកិច្ចសហប្រតិបត្តិការរួមទាំងវិស័យការពារជាតិនិងសន្តិសុខ។

ក្រៅពីនេះ វៀតណាមមានភាពជាដៃគូយុទ្ធសាស្ត្រនិងគ្រប់ជ្រុងជ្រោយ និងកំពុងមានកិច្ចសហប្រតិបត្តិការ ការពារជាតិប្រកប​ដោយប្រសិទ្ធភាពជាមួយបណ្តាប្រទេសជាសមាជិក EU ជាច្រើន។ ខ្លឹមសារជាច្រើននៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង EU បាននិងកំពុងត្រូវបានបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបលើកស្ទួយ បង្កើតកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយ វៀតណាមរួមទាំងកិច្ចសហប្រតិបត្តិការការពារជាតិ។ ការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាមួយសហភាពអឺរ៉ុបនឹងបង្កើតការតភ្ជាប់រវាងកិច្ចសហប្រតិបត្តិការជាមួយតំបន់និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសសមាជិកនីមួយៗ។

ដើម្បីពង្រីកនិងជំរុញការធ្វើសមាហរណកម្មអន្តរជាតិក្នុងវិស័យសហប្រតិបត្តិការការពារជាតិវៀតណាមនិងសហភាពអឺរ៉ុបបានឯកភាពចរចាកិច្ចព្រមព្រៀងស្តីពីការបង្កើតក្របខ័ណ្ឌការចូលរួមរបស់វៀតណាមក្នុងគ្រប់សកម្មភាពគ្រប់គ្រងវិបត្តិរបស់​សហគមន៍​អឺរ៉ុប (ហៅកាត់ថា កិច្ចព្រមព្រៀង FPA) ។ បច្ចុប្បន្ននេះ ភាគីទាំងពីរបានបញ្ចប់ការចរចាកិច្ចព្រមព្រៀង FPA ។ នៅពេលចុះហត្ថលេខា វៀតណាមនឹងក្លាយជាប្រទេសទី ៤ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង FPA ជាមួយសហភាពអឺរ៉ុប បន្ទាប់ពីប្រទេសអូស្ត្រាលី នូវែលសេឡង់ និងកូរ៉េខាងត្បូង។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង FPA របស់វៀតណាមនិង EU គឺស្របនឹងរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយម​វៀតណាមនិងគោលនយោបាយការបរទេសរបស់វៀតណាមស្របតាមស្មារតីនៃ“កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ” នៃកិច្ចព្រមព្រៀង PCA  ព្រមទាំងធានានូវគោលការណ៍“ ៣ មិន” (មិនចូលបក្សសម្ព័ន្ធយោធា មិនមែនជាសម្ព័ន្ធមិត្តយោធារបស់ប្រទេសណាមួយទេ មិនអោយប្រទេសណាមួយបង្កើតមូលដ្ឋានទ័ពនៅវៀតណាមនិងមិនពឹងផ្អែកលើប្រទេសមួយប្រឆាំងនឹងប្រទេសមួយផ្សេងទៀត)។ លើសពីនេះ ការចូលរួមរបស់វៀតណាមនៅក្នុង FPA នៅតែត្រូវបានធានាដោយឈរលើមូលដ្ឋាននៃសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយមានការយល់ព្រមពីប្រទេសម្ចាស់ផ្ទះ ស្របតាមច្បាប់អន្តរជាតិនិងច្បាប់វៀតណាម ...។

ក្នុងបរិបទដែលវៀតណាមកំពុងត្រៀមទទួលតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសំរាប់អាណត្តិ ២០២០-២០២១ និងធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង FPA នឹងរួមចំណែកធ្វើឱ្យមានសន្តិភាពនិងភាពសុខដុមរមនា កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់តំបន់ និងពិភពលោក៕

បកប្រែដោយ Minh Trung