នៅរសៀលនេះ ថ្ងៃទី ៩ ខែមករា គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានរៀបចំពិធីបើកដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមនៅឧទ្យានផ្នែកទន់លេខ២។ នេះគឺជាជំហានដំបូងជាក់ស្តែងឆ្ពោះទៅរកការសម្រេចបាននូវគោលនយោបាយនៃការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុកម្រិតតំបន់ និងអន្តរជាតិនៅវៀតណាម។

leftcenterrightdel
លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រីប្រចាំ ថ្លែងនៅក្នុងពិធីបើក

ថ្លែងនៅក្នុងពិធីនេះ លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រីប្រចាំ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម បានថ្លែងថា ការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិគឺជាជម្រើសយុទ្ធសាស្ត្រសម្រាប់វៀតណាមដើម្បីចូលរួមយ៉ាងសកម្មនៅក្នុងបណ្តាញហិរញ្ញវត្ថុសកលលោក ទទួលរលកនៃការរៀបចំរចនាសម្ព័ន្ធលំហូរទូនវិនិយោគសកលឡើងវិញ។

យោងតាមឧបនាយករដ្ឋមន្ត្រី ការដាក់ឲ្យដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិគឺជាបញ្ហាថ្មី លំបាក និងមិនធ្លាប់មានពីមុនមកសម្រាប់វៀតណាម។ ដូច្នេះ ត្រូវមានគំនិតគ្រប់គ្រង «រួមដំណើរ និងស្ថាបនា» គឺត្រូវការជាចាំបាច់ ហើយស្ថាប័ននានាត្រូវតែពិនិត្យ ធ្វើបច្ចុប្បន្នភាព និងធ្វើវិសោធនកម្មក្របខ័ណ្ឌច្បាប់ឲ្យកាន់តែល្អប្រសើរ។

leftcenterrightdel
កាត់ខ្សែបូដើម្បីសម្ពោធមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមនៅទីក្រុង Da Nang

លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុង Da Nang សម្របសម្រួលជាមួយទីក្រុងហូជីមិញ ដើម្បីបញ្ចប់បទប្បញ្ញត្តិប្រតិបត្តិការរួម ដោយធានាថាមជ្ឈមណ្ឌលទាំងពីរបំពេញបន្ថែមគ្នាទៅវិញទៅមក។ ជាពិសេស គួរតែផ្តល់អាទិភាពលើកការអភិវឌ្ឍ «ហេដ្ឋារចនាសម្ព័ន្ធទន់» ជាមុន ការកសាងជួរកម្មាភិបាលដែលមានគំនិតជាលក្ខណៈអន្តរជាតិ ភាសាបរទេស និងជំនាញវិជ្ជាជីវៈ ដើម្បីអាចធ្វើការជាមួយសហគមន៍ហិរញ្ញវត្ថុពិភពលោក។

លោកឧបនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យអង្គភាពអាជីវកម្មមិនត្រឹមតែដើរតួជាដៃគូអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាប្រភពនៃចំណេះដឹងគោលនយោបាយ ចូលរួមដោយផ្ទាល់ក្នុងការរិះគន់ និងផ្តល់អនុសាសន៍ដើម្បីកែលម្អបរិយាកាសវិនិយោគ។ ក្នុងពេលជាមួយគ្នានេះ លើកទឹកចិត្តវិនិយោគិនឱ្យសម្របសម្រួលយ៉ាងសកម្មជាមួយស្ថាប័នគ្រប់គ្រងដើម្បីរចនាផលិតផលហិរញ្ញវត្ថុថ្មីៗ ដូចជា Fintech ឥណទានកាបូន និងទ្រព្យសកម្មឌីជីថល ដើម្បីបំពេញតម្រូវការរបស់ទីផ្សារអន្តរជាតិ៕

បកប្រែដោយ Duy Hoan