ស្ថានទូតឥណ្ឌាប្រគល់អំំណោយជាសំណង់ទឹកស្អាតជូនប្រជាជន និងសិស្សនៅឃុំជាប់ព្រំដែននៃខេត្ត Ha Giang
កប.អនឡាញ - នារសៀលថ្ងៃទី ២១ ខែមីនា នៅឃុំ Xin Cai ស្រុក Meo Vac ខេត្ត Ha Giang ស្ថានទូតឥណ្ឌាប្រចាំនៅវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនស្រុក Meo Vac បានរៀបចំពិធីបើកសម្ពោធសមិទ្ធផលជាសំណង់ផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាជន និងសិស្សនៃសាលាមត្តេយ្យឃុំ Xin Cai។
គម្រោងទឹកស្អាតនៅភូមិ Khai Hoang II ឃុំ Xin Cai ដែលបានចាប់ផ្តើមសាងសង់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ជាស្ថាពរ និងដាក់ឲ្យប្រើប្រាស់ គម្រោងទឹកស្អាតនេះបម្រើបានឱ្យប្រជាជនចំនួន ៤៤ គ្រួសារ ស្មើនិងជាង ៣៩០ នាក់នៅភូមិ Khai Hoang II និងសិស្សទាំងអស់ដែលកំពុងសិក្សានៅសាលាមត្តេយ្យឃុំ Xin Cai។ គម្រោងនេះមានទុនវិនិយោគសរុបជាង ១.១ ពាន់លានដុង ផ្ដល់ហិរញ្ញប្បទានដោយស្ថានទូតឥណ្ឌាប្រចាំនៅវៀតណាម។
    |
 |
ប្រតិភូថតរូបអនុស្សាវរីយ៍ជាមួយប្រជាជន និងសិស្សនៃសាលាមត្តេយ្យឃុំ Xin Cai |
ថ្លែងក្នុងពិធីនេះ លោក Sandeep Arya ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌាប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា គម្រោងនេះគឺជាអំណោយដែលពោរពេញទៅដោយមនោសញ្ចេតនា និងការចែករំលែកពីឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌាប្រចាំនៅវៀតណាម សម្រាប់ប្រជាជន និងសិស្សនៃសាលាមត្តេយ្យឃុំ Xin Cai។ សង្ឃឹមថា គម្រោងផ្គត់ផ្គង់ទឹកស្អាតក្នុងស្រុកនេះនឹងលើកកំពស់គុណភាពនៃជីវភាពរស់នៅ និងធានាសុខុមាលភាពសង្គមសម្រាប់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងតំបន់...
តាងនាមថ្នាក់ដឹកនាំស្រុក Meo Vac លោកស្រី Le Xuan Huong អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា ស្ថានទូតឥណ្ឌាប្រចាំនៅវៀតណាម ព្រមទាំងលោកឯកអគ្គរដ្ឋទូត Sandeep Arya ដែលបានយកចិត្តទុកដាក់ និងចែករំលែកការលំបាករបស់ប្រជាជន ព្រមទាំង សង្ឃឹមថា Meo Vac នឹងបន្តទទួលបានការយកចិត្តទុកដាក់ពីស្ថានទូតឥណ្ឌាប្រចាំនៅវៀតណាម ក៏ដូចជាលោក Sandeep Arya ផ្ទាល់ផងដែរ៕
បកប្រែដោយ Thuy Anh