ថ្លែងមតិក្នុងពិធី លោក Nguyen Hoang Long អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា ឆ្នាំ២០២៥ ជាមួយនឹងសារ "ផ្លាស់ប្ដូរបៃតង - អនាគតបៃតង" ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មមានបំណងចង់បំផុសចលនាជាមួយនឹងការរីករាលដាលកាន់តែខ្លាំងនៅក្នុងសហគមន៍ មិនមែនគ្រាន់តែអំពាវនាវឲ្យប្រជាជនទាំងមូលសន្សំសំចៃអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែអំពាវនាវឲ្យសកម្មភាពផលិតកម្មបង្កើនការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ និងការប្រើប្រាស់ផលិតផល និងឧបករណ៍ដែលមានប្រសិទ្ធភាពថាមពលខ្ពស់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលទាំងផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។

leftcenterrightdel
ប្រតិភូធ្វើពិធីបើកកម្មវិធី "ប្រជាជនទាំងមូលសន្សំសំចៃថាមពលដើម្បីជ្រោមជ្រែងទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២៥"

សកម្មភាពជាច្រើននឹងត្រូវបានរៀបចំព្រមៗគ្នាដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មក្នុងខែមីនានេះដូចជា៖ ការរត់ប្រណាំងជ្រោមជ្រែង “ប្រជាជនទាំងមូលសន្សំសំចៃថាមពលដើម្បីជ្រោមជ្រែងទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២៥”; ការឡងតាមអ៊ីនធឺណិតដើម្បីស្វែងយល់អំពីការសន្សំថាមពលក្នុងការជ្រោមជ្រែងទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២៥; ការប្រឡង “ឃោសនាសន្សំអគ្គិសនី"... ជាពិសេស ព្រឹត្តិការណ៍បិទភ្លើងរយៈពេល ១ ម៉ោង ដើម្បីជ្រោមជ្រែងទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ ប្រព្រឹត្តទៅចាប់ពីម៉ោង ៨:៣០ យប់ ដល់ ៩:៣០ យប់ នៅថ្ងៃទី ២២ ខែមីនា។

ទន្ទឹមនឹងនោះ ការរត់ប្រណាំងជ្រោមជ្រែង “ប្រជាជនទាំងមូលសន្សំសំចៃថាមពលដើម្បីជ្រោមជ្រែងទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២៥” ក៏បានទាក់ទាញការចូលរួមពីអត្តពលិក ប្រជាជនប្រមាណជិត ២,០០០ នាក់។ ការរត់ប្រណាំងតាមអ៊ីនធឺណិតត្រូវបានរៀបចំតាមរយៈកម្មវិធី 84RACE ចាប់ពីថ្ងៃទី ៨ ខែមីនា ដល់ថ្ងៃទី ៣១ ខែមីនា ដែលទាក់ទាញអត្តពលិកអាជីព និងស្ម័គ្រចិត្តជិតរាប់ម៉ឺននាក់មកពីទូទាំងប្រទេស៕

បកប្រែដោយ Thuy Anh