កម្មវិធីថ្ងៃអាទិត្យក្រហម (ថ្ងៃបរិច្ចាគឈាមដោយស្ម័គ្រចិត្ត) ទទួលបានការចូលរួមបរិច្ចាគឈាមពីកម្មាភិបាល គ្រូបង្រៀន បុគ្គលិក និស្សិតសាលា និងកម្មាភិបាល យុទ្ធជននៃកងវរសេនាធំនគរបាលចល័តភាគអាគ្នេយ៍ នៃទីក្រុងហូជីមិញ។

leftcenterrightdel
គ្រូបង្រៀន និងនិស្សិតចូលរួមបរិច្ចាគឈាមក្នុងកម្មវិធី

កម្មវិធីនេះប្រមូលឈាមបរិច្ចាគបានជាង ៤០០ ឯកតា ដែលត្រូវបានរក្សាទុកនៅមន្ទីរពេទ្យយោធាលេខ ១៧៥ ដើម្បីបម្រើការងារសង្គ្រោះបន្ទាន់ និងព្យាបាល។ ទន្ទឹមនឹងការបរិច្ចាគឈាម កម្មាភិបាល គ្រូបង្រៀន និងនិស្សិតនៃសាកលវិទ្យាល័យ Van Hien ក៏បានបរិច្ចាគថវិកាចំនួន ៦០០ លានដុង ដល់អាហារូបករណ៍ “ជួយសិស្សទៅសាលារៀន” របស់មូលនិធិបេះដូង Hung Hau។ យោងតាមគណៈកម្មការរៀបចំ កម្មវិធីថ្ងៃអាទិត្យក្រហមលើកទី ១៧ ប្រព្រឹត្តទៅរហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២៥ នៅក្នុងខេត្ត និងក្រុងជាច្រើននៅទូទាំងប្រទេស។ កម្មវិធីនេះត្រូវបានគេរំពឹងថានឹងទទួលបានឈាមប្រហែល ៤៥,០០០ ទៅ ៥០,០០០ ឯកតា៕

បកប្រែដោយ Huyen Trang