សកម្មភាពជាច្រើនអបអរសាទរទិវានារីអន្តរជាតិ
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបលើកទី ១១៥ នៃទិវានារីអន្តរជាតិ (ថ្ងៃទី៨ ខែមីនា ឆ្នាំ១៩១០ / ថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៥) នាថ្ងៃទី ៨ ខែមិនា បញ្ជាការដ្ឋានទីក្រុងហូជីមិញ បានទៅសួរសុខទុក្ខ និងជូនអំណោយដល់វីរអ្នកម្ដាយវៀតណាមនៅស្រុក Cu Chi។
នៅកន្លែងទាំងឡាយ គណៈប្រតិភូបានសួរសុខទុក្ខ ជូនពរអ្នកម្តាយមានសុខភាពល្អ និងសម្ដែងការដឹងគុណចំពោះការលះបង់ និងការរួមចំណែកដ៏ធំធេងរបស់អ្នកម្តាយ និងយុទ្ធជនពលីក្នុងបុព្វហេតុតស៊ូរំដោះជាតិ ការកសាង និងការពារមាតុភូមិ។
* នាព្រឹកថ្ងៃទី ៨ ខែមិនា នៅវិថីដើរថ្មើជើង Nguyen Hue មន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានសហការជាមួយសម្ព័ន្ធសមាគមនារីទីក្រុង រៀបចំការជួបប្រាស្រ័យរំលឹកខួបលើកទី ១១៥ នៃទិវានារីអន្តរជាតិ និងខួបលើកទី ១,៩៨៥ នៃការបះបោរ Hai Ba Trung។ ក្នុងជំនួបនេះ ប្រតិភូបានចូលរួមកម្មវិធី “ការសម្តែងរបាំប្រជាប្រិយក្នុងសម្លៀកបំពាក់អាវផាយ” ដោយមានការចូលរួមពីមនុស្សជាង ៣,០០០ នាក់នៅវិថីដើរថ្មើជើង Nguyen Hue និងកន្លែងវប្បធម៌នៅគ្រប់ខ័ណ្ឌ សង្កាត់ និងទីក្រុង Thu Duc ដែលមានអ្នកចូលរួមពីប្រជាជនជាង ៥០,០០០ នាក់។
    |
 |
ការសម្តែងរបាំប្រជាប្រិយក្នុងសម្លៀកបំពាក់អាវផាយ |
* នៅថ្ងៃទី៨ ខែមីនា នៅមជ្ឈមណ្ឌលបង្វឹកបង្ហាត់យោធាជាតិលេខ៤ ក្រុមបេសកកម្មរបស់បញ្ជាការដ្ឋានយោធាខេត្ត Quang Ninh បានទៅលើកទឹកចិត្ត និងផ្តល់អំណោយដល់កងកម្លាំងយោធិននារីនៃកងកម្លាំងប្រដាប់អាវុធខេត្ត Quang Ninh ដែលកំពុងចូលរួមការហ្វឹកហាត់សម្រាប់ពិធីរំលឹកខួបលើកទី៥០ នៃរំដោះភាគខាងត្បូងវៀតណាម បង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ - ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥)។ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធាខេត្ត បានលើកទឹកចិត្តដល់យោធិននារី ក្នុងការខិតខំពុះពារជំនះការលំបាក ពង្រីកគុណសម្បត្តិ ប្រពៃណីរបស់នារីវៀតណាម និងប្រពៃណីរបស់នារីក្នុងកងទ័ព ហ្វឹកហាត់យ៉ាងសកម្ម និងខិតខំបំពេញភារកិច្ចដោយជោគជ័យ។
* នាថ្ងៃទី ៨ ខែមិនា នៅទីក្រុង Tuy Hoa សម្ព័ន្ធសមាគមនារីខេត្ត Phu Yen បានរៀបចំកម្មវិធីសំដែងអាវផាយ និងរបាំប្រជាប្រិយ។ កម្មវីធីនេះមានការចូលរួមពីកម្មាភិបាល និងសមាជិកនៃសម្ព័ន្ធសមាគមនារីជាង ១ ពាន់នាក់ក្នុងស្រុក ទីរួមខេត្ត ក្រុង និងអង្គភាពនៃកងកំលាំងប្រដាប់អាវុធចំនួន៩... ក្នុងសម្លៀកបំពាក់អាវផាយប្រពៃណី គួបផ្សំនឹងការរចនាបែបទំនើប នារីទាំងឡាយមានការសម្ដែងរបាំគួរឲ្យចាប់អារម្មណ៍៕
បកប្រែដោយ Thanh Cong