យោងតាមអ្នកយកព័ត៌មានទីភ្នាក់ងារវៀតណាមប្រចាំនៅទីក្រុង Buenos Aires អត្ថបទបានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចវិលជុំគឺជាទិសដៅអភិវឌ្ឍន៍មួយ និងជាអាទិភាពកំពូលរបស់វៀតណាមក្នុងដំណាក់កាល ២០២១-២០៣០ ដែលមានចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ដើម្បីសម្រេចបាននូវគោលដៅនៃការគ្រប់គ្រងកាកសំណល់ ការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃធនធាន ការការពារបរិស្ថាន ការការពារគ្រោះមហន្តរាយធម្មជាតិ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

leftcenterrightdel
សារព័ត៌មានអាហ្សង់ទីនគូសបញ្ជាក់អំពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចវិលជុំរបស់វៀតណាម (រូបថត៖ vnanet.vn)

កាសែតបានអះអាងថា វៀតណាមផ្តោតសំខាន់លើការអនុវត្តផែនការសេដ្ឋកិច្ចវិលជុំ ដោយមានបំណងចង់បង្កើតសន្ទុះសម្រាប់ការច្នៃប្រឌិត លើកកំពស់ផលិតភាពការងារ និងជំរុញការអភិវឌ្ឍខ្សែសង្វាក់តម្លៃថ្មី។ សេដ្ឋកិច្ចវិលជុំត្រូវបានបញ្ចូលទៅក្នុងយុទ្ធសាស្ត្រ កម្មវិធី គម្រោង និងផែនការអភិវឌ្ឍជាច្រើនពីថ្នាក់មជ្ឈិម​ដល់មូលដ្ឋានក្នុងប្រទេសវៀតណាម។

Resumen Latinoamericano ជូនដំណឹងអំពីសេចក្តីព្រាងផែនការសកម្មភាពជាតិសម្រាប់ការអនុវត្តសេដ្ឋកិច្ចវិលជុំ ដែលរៀបចំដោយក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម ហើយដាក់ជូនលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដើម្បីប្រកាសផ្សាយជាសាធារណៈ ដោយផ្តោតលើផ្នែកមួយចំនួនដែលមានសក្តានុពលខ្លាំងដូចជា ការដឹកជញ្ជូន កសិកម្ម សំណង់ ការគ្រប់គ្រងកាកសំណល់ ឧស្សាហកម្ម និងសារធាតុគីមី។

កាសែតបានដកស្រង់សម្តីលោកស្រី Ramla Khalidi តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម ដោយអំពាវនាវឱ្យវៀតណាមយកចិត្តទុកដាក់លើវិស័យសំខាន់ៗដូចជា កសិកម្ម អេឡិចត្រូនិក ប្លាស្ទីក វាយនភណ្ឌ និងសម្ភារសំណង់ ដើម្បី UNDP ជួយឧបត្ថម្ភវៀតណាមបំពេញស្តង់ដារអន្តរជាតិ និងបើកឱកាសថ្មីសម្រាប់កំណើនប្រកបដោយចីរភាព៕

បកប្រែដោយ Duy Hoan