សន្និសីទនេះមានគោលបំណងវាយតម្លៃលទ្ធផលនៃការអនុវត្ត ចែករំលែកបទពិសោធន៍ និងពង្រីកគំនិតផ្តួចផ្តើមនវានុវត្តន៍នៅក្នុងផ្នែកអង្ករ និងស្វាយនៅតំបន់ដីសណ្ដទន្លេ Cuu Long។

គម្រោង GIC គឺជាផ្នែកមួយនៃកម្មវិធីមជ្ឈមណ្ឌលនវានុវត្តន៍បៃតងក្នុងវិស័យកសិកម្ម និងអាហារ ស្ថិតក្នុងគំនិតផ្តួចផ្តើមសកល "One World - No Hunger" ដែលផ្ដល់ហិរញ្ញប្បទានដោយក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) និងអនុវត្តដោយ GIZ នៅក្នុងប្រទេសអាហ្វ្រិក និងអាស៊ីចំនួន១៥។

leftcenterrightdel
ប្រតិភូទស្សនាស្ដង់តាំងបង្ហាញផលិតផលនវានុវត្តន៍ក្នុងវិស័យកសិកម្មនៅទីក្រុង Can Tho

ដោយមានដើមទុនសរុបចំនួន ៧ លានអឺរ៉ូ គម្រោង GIC ជាជំនួយថវិកាសម្រាប់បច្ចេកទេសពីរដ្ឋាភិបាលអាល្លឺម៉ង់ ដើម្បីគាំទ្រនវានុវត្តន៍ក្នុងវិស័យកសិកម្មនៅខេត្តចំនួន៦  គឺខេត្ត An Giang ខេត្ត Dong Thap ខេត្ត Can Tho ខេត្ត Hau Giang ខេត្ត Kien Giang ខេត្ត Soc Trang។ 

បន្ទាប់ពីអនុវត្តរយៈពេល ៤ ឆ្នាំ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០២៤ កសិករជាង ២០,០០០ នាក់ត្រូវបានបណ្តុះបណ្តាលស្ដីពីការធ្វើកសិកម្មប្រកបដោយនិរន្តរភាព។ គម្រោង GIC បានទាក់ទាញការចូលរួមពីសហករណ៍ និងសហគ្រាសធុនតូច និងមធ្យមចំនួន២៩៤ ឧបត្ថម្ភការគ្រប់គ្រងនិងការធ្វើអាជីវកម្មសម្រាប់សហករណ៍អង្ករចំនួន៩១ និងសហគ្រាសធុនតូច និងមធ្យមផលិតកម្មស្វាយចំនួន៣៩។ 

ថ្លែងមតិក្នុងសន្និសីទនេះ លោក Vo Van Hung អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានបានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផល និងសង្កត់ធ្ងន់លើតួនាទីសំខាន់របស់គម្រោង GIC ក្នុងការជួយកសិករទទួលបានបច្ចេកវិទ្យាថ្មីៗ ព្រមទាំង ស្នើឲ្យមូលដ្ឋានបន្តពង្រីកគំរូដែលមានប្រសិទ្ធភាព បង្កើនការបណ្តុះបណ្តាល ផ្លាស់ប្តូរការគិតនិងវិធីសាស្រ្តផលិតកម្ម ផ្លាស់ប្តូរបន្តិចម្តងៗពីកសិកម្មសរីរាង្គទៅជាកសិកម្មវិលជុំ និងបើកទូលាយទីផ្សារសម្រាប់កសិផលវៀតណាម៕

បកប្រែដោយ Thuy Anh