ថ្លែងមតិក្នុងពិធី លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា បានវាយតំលៃខ្ពស់ចំពោះសមាគមនារីខ្មែរ-វៀតណាម ដែលប្រមូលផ្តុំ និងតភ្ជាប់នារីដើម្បីជំនះរាល់ការលំបាកក្នុងជីវភាពរស់នៅ រៀបចំសកម្មភាពជាក់ស្តែងជាច្រើនដើម្បីអំពាវនាវជំនួយមនុស្សធម៌ និងកិច្ចការសហគមន៍  រួមដំណើរជាមួយ KVA ក្នុងសកម្មភាពស្ម័គ្រចិត្ត វប្បធម៌ អប់រំ រក្សា អភិវឌ្ឍ លើកតម្កើងវប្បធម៌ ទំនៀមទម្លាប់ក្នុងសហគមន៍។ល។

ក្នុងពិធីនោះ លោក ស៊ឹម ជី ប្រធាន KVA បានបង្ហាញពីទំនុកចិត្តថា នារីសព្វថ្ងៃនេះនឹងពង្រីកប្រពៃណី រួមចំណែកកសាងគ្រួសារសុខដុមរមនា សង្គមយុត្តិធម៌ និងអភិវឌ្ឍន៍ ព្រមទាំង មានបំណងថា បងប្អូននារីនឹងពង្រីកប្រពៃណីរបស់នារីវៀតណាម។

leftcenterrightdel
លោក ស៊ឹម ឈី ជូនផ្កាអបអរសាទរចំពោះថ្នាក់ដឹកនាំសមាគមនារីខ្មែរ-វៀតណាម នៃ KVA (រូបថត៖ vnanet.vn)

លោកស្រី Pham Thi Hanh ប្រធានសមាគមនារីខ្មែរ-វៀតណាមនៃ KVA បានឲ្យដឹងថា យោងតាមស្ថិតិរបស់ក្រសួងមហាផ្ទៃកម្ពុជា នៅឆ្នាំ ២០១៩ សហគមន៍ជនដើមកំណើតវៀតណាមនៅកម្ពុជាមាននារីចំនួន ៥០,០៨៤ នាក់ ដែលរស់នៅទូទាំង ២៥ ខេត្ត ក្រុង ហើយភាគច្រើនស្ថិតក្នុងស្ថានភាពលំបាក ជាពិសេសនៅតំបន់ឆ្ងាយដាច់ស្រយាល និងតំបន់ទន្លេសាប។ លោកស្រី Pham Thi Hanh ជឿជាក់ថា នារីក្នុងសហគមន៍ជនដើមកំណើតវៀតណាមនៅកម្ពុជានឹងខិតខំដោយឥតឈប់ឈរដើម្បីពង្រីកប្រពៃណីដ៏ល្អរបស់នារីវៀតណាម រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសហគមន៍ជនដើមកំណើតវៀតណាមនៅកម្ពុជា។

នៅក្នុងពិធីនេះ ថ្នាក់ដឹកនាំសមាគម KVA បានជូនផ្កាដល់នារីដែលចូលរួមក្នុងពិធី ព្រមទាំងជូនពរ និងសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅដល់នារីវៀតណាមនៅកម្ពុជា៕

បកប្រែដោយ Thuy Anh